ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អង្គការ Helen Keller រៀបចំសិក្ខាសាលាស្តីពីសារព័ត៌មានអាហារូបត្ថម្ភ និងពិធីប្រគល់រង្វាន់សារព័ត៌មានជើងឯកអាហារូបត្ថម្ភ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ អង្គការ ហេឡែន ខេលល័រ (Helen Keller) សហការជាមួយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (ក.ក.ជ) និងក្រសួងសុខាភិបាល រៀបចំសិក្ខាសាលាស្តីពីសារព័ត៌មានអាហារូបត្ថម្ភ និងពិធីប្រគល់រង្វាន់សារព័ត៌មានជើងឯកអាហារូបត្ថម្ភ នាសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឃួន លឹមឈាន់ អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ឌឹម ថេង អគ្គនាយករងអគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម លោក ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភនៃក្រសួងផែនការ លោកស្រី នង ធួក នាយិការងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លោក អ៊ុន សំអឿន តំណាងគម្រោង MUSEFO-GIZ លោកស្រី Gwyneth Cotes នាយិកាអង្គការ Helen Keller សហការី និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗប្រមាណ៥០នាក់ ។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី បានមានប្រសាសន៍កោតសរសើរដោយស្មោះ ចំពោះការផ្សព្វផ្សាយព័ត៌មានអាហារូបត្ថម្ភដ៏មានសារៈសំខាន់ទាំងអស់នេះ និងសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ រួមគ្នាបន្តការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធអាហារូបត្ថម្ភនេះឲ្យបានច្រើនបន្តទៀត ដើម្បីចូលរួមលប់បំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ដែលជាអាទិភាពដ៏ចម្បងមួយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ លោកជំទាវក៏សូមឱ្យអ្នកសារពត៌មានមានទាំងអស់ សូមគិតគូរអំពីសុក្រិតភាពរបស់ទិន្នន័យ ប្រភពព័ត៌មាន មានការផ្ទៀងផ្ទាត់លើព័ត៌មានអាហារូបត្ថម្ភឱ្យបានច្បាស់លាស់និងត្រឹមត្រូវ មុនពេលចេញផ្សាយអត្ថបទនីមួយៗ ព្រោះថាប្រសិនបើការផ្សាយពត័មានឬ ទិន្នន័យអាហារូបត្ថម្ភខុសនឹងធ្វើសាធារណជនយល់ខុសនិងអនុវត្តខុសតាមការផ្សព្វផ្សាយនោះដែរ។

លោកស្រី នង ធួក នាយិការងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ បានលើកឡើងថា ចំពោះការងារផ្សព្វផ្សាយអំពីអាហារូបត្ថម្ភ ប្រព័ន្ធផ្សព្វផ្សាយមានសក្តានុពលមិនត្រឹមតែលើកកម្ពស់ចំណេះដឹងរបស់សាធារណៈជន ពីសារសំខាន់នៃអាហារូបត្ថម្ភប៉ុណ្ណោះទេ ហើយថែមទាំងបានរួមចំណែកក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធ ក្នុងការពង្រីកអន្តរាគមន៍កម្មវិធីអាហារូបត្ថម្ភយ៉ាងមានប្រសិទ្ធភាពទៀតផង។

បន្ថែមលើនេះ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងចាំបាច់ក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិដើម្បីធានាថាអាហារូបត្ថម្ភនៅតែជាអាទិភាព ក្នុងរបៀបវារៈនយោបាយនិងគោលនយោបាយជាតិ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!