កំពង់ចាម៖នារសៀលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញជាគណៈធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកបាធាយ។
ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ឯកឧត្តម ប៉ាវ ហេងតារា អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយ ឯកឧត្តម ហេង សួរ ប្រធានយុវជនជនបង្គោលគណបក្សចុះជួយស្រុកបាធាយ ឯកឧត្តម នួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត កំពង់ចាម ដែលពិធីខាងលើធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ប្រធានក្រុមការងារគណបក្សចុះជួយឃុំទាំង១២ -ប្រធានជនបង្គោលយុវជនចុះជួយឃុំទាំង១២ ភ្ញៀវកិត្តិយស និងអស់លោកលោកស្រីដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ព្រមទាំងប្រធានសាខាបក្សភូមិទូទាំងស្រុកបាធាយផងដែរ។