ថ្ងៃទី២៥ខែមេសា ឆ្នាំ ២០២២
កំពត៖ប្រជាពលរដ្ឋ បានលើកឡើងថា សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងតែបើកដំណើរការ លេងយ៉ាងអ៊ូរអរ នៅចំណុចអូរតូច ភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បានបើកដំណើរការ យ៉ាងគគ្រឹកគគ្រេងមិនទាក់ក្រខ្សែភ្នែកអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានសោះ។
ជាក់ស្តែងអង្គភាពយើងខ្ញុំបានទទួលពីប្រភពប្រជាពលរដ្ឋអោយដឹងថាទីតាំងសៃវៀន ឈ្មោះប៉ាក មាន២ទៅ៣ទីតាំងសំរាប់ផ្លាស់ប្តូរដើម្បីគេចចេញពីសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានជម្រាបជូនមន្រ្តីមូលដ្ឋាន ហើយអ្នកញៀនល្បែងខាងលើកំពុងតែដំណើការលេងយ៉ាងគគ្រឹកគគ្រេងព្រមទាំង មានកម្លាំងការពារ យាមច្រកចេញចូលមិនឲ្យនាក់សារព័ត៌មានណាម្នាក់ចូលផ្តិតយករូបភាពបានទេ។
ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានទីតាំងល្បែងស៊ីសងដ៏ធំមួយនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់ប្រាក់រាប់រយពាន់ដុល្លារ ។ ប្រភពបន្តថា «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានរបស់គាត់ផងដែរ»។
ពាក់ព័ន្ធរឿងល្បែងសុីសងខុសច្បាប់ដែលមានម្ចាស់សៃវៀនឈ្មោះប៉ាក ខាងលើនេះ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខាងលើនេះផងទាន។
ប្រពលរដ្ឋ មានសង្ឃឹមនឹងជឿជាក់លើមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានជាពិសេស
ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ដកំពតនិង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តា មានចំណាត់ការចំពោះករណី ល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!(នៅមានត)