ថ្ងៃទី២៥ខែមេសាឆ្នាំ២០២២
កំពង់ចាម៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា នៅស្រុកជើងព្រៃ ខេត្តកំពង់់ចាម បានឲ្យដឹងថាអ្នកញៀនល្បែងបញ្ជល់មាន់ និងអាប៉ោងមួយហ្វូងធំនេះនាំគ្នាលេងយ៉ាងសុខស្រួល ដោយមិនខ្វល់ពីអាជ្ញាធរក្នុងមូលដ្ឋានឡើយ។
ប្រភពបន្តទៀតថា ទីតាំងសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងនោះ មាន៣ទៅ៤ កន្លែងសម្រាបផ្លាស់ប្តូរ ម្តងទៅកន្លែងនេះម្តងទៅកន្លែងនោះ ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ល្បែងបញ្ជល់មាន់នេះ បើកលេងទ្រង់ទ្រាយធំ ព្រោះគូពិសេសដាក់ដើមថាន់ពី3000ដុល្លារ ដល់5000ដុល្លារ ហើយល្បែងអាប៉ោងក៏ស៊ីសងលុយច្រើនៗដែរ។
ល្បែងបញ្ជល់មាន់ និងអាប៉ោងបើកលេងចាប់ពីវេលាម៉ោង11ថ្ងៃជិតត្រង់រហូតដល់ល្ងាច នៅក្នុងស្រុកជើងព្រៃ ដូចនេះមេបនល្បែងស៊ីសងអាចប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខសង្គម ព្រោះដោយសារនៅក្នុងភូមិស្រុករបស់គាត់មានបើកល្បែងស៊ីសងខុសច្បាប់យ៉ាងគឃ្លើនបែបនេះ។
ហេតុនេះហើយទើបប្រជាពលរដ្ឋសូមសំណូមពរដល់លោក នួន មេ៉ងហ៊ួរ អធិការស្រុកជើងព្រៃ លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុង ស្រុកជើងព្រៃ នេះផងទាន។
ប្រភពបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានរបស់គាត់ផងដែរ»។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!