ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ជនទុរគតអាហ្វហ្គានីស្ថានចំនួន ១ ៥០០នាក់ទទួលបានជំនួយមនុស្សធម៌ដែលបរិច្ចាគដោយប្រទេសចិន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងទទួលបន្ទុកជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថានបានចែកចាយជំនួយមនុស្សធម៌ដែលបរិច្ចាគដោយប្រទេសចិនដល់ប្រជាជនទុរគតចំនួន ១ ៥០០នាក់កាលពីថ្ងៃសៅរ៍។

រដ្ឋមន្ត្រីនៃក្រសួងទទួលបន្ទុកជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍ លោក Khalil-ur-Rahman Haqqani បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «នៅថ្ងៃនេះ យើងបានចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនក្រីក្រចំនួន ១ ៥០០នាក់ ហើយនឹងបន្តជួយដល់គ្រួសារដែលខ្វះខាតផ្សេងៗទៀតនៅសប្តាហ៍ក្រោយ»។

ទន្ទឹមនឹងនោះដែរ អ្នកនាំពាក្យក្រសួងនេះ លោក Abdul Mutalib Haqqani បាននិយាយថា ជនក្រីក្រម្នាក់ៗទទួលបានអង្ករ ៥០គីឡូក្រាមដែលផ្តល់ឱ្យដោយប្រទេសចិនដែលជាជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថាន។

លោក Haqqani បាននិយាយថា «យើងសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ជំនួយដល់ប្រជាជនអាហ្វហ្គានីស្ថានក្នុងដំណាក់កាលដ៏សំខាន់នេះ»។

ប្រទេសអាហ្វហ្គានីស្ថានដែលហែកហួរដោយសង្រ្គាម បាននិងកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងចាប់តាំងពីការបរាជ័យនៃកងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិក និងការជម្លៀសរបស់ពួកគេចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហាឆ្នាំមុន។ ទីក្រុងវ៉ាស៊ីនតោនបានបង្កកទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថានជាង ៩,៥ប៊ីលានដុល្លារអាម៉េរិកនៅក្នុងធនាគាររបស់សហរដ្ឋអាមេរិកដែលធ្វើឱ្យសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសអាហ្វហ្គានីស្ថានកាន់តែអាក្រក់ទៅៗ។

អ្នកទទួលជំនួយម្នាក់ឈ្មោះ Farid Ahmad អាយុ ៣៥ឆ្នាំ ដែលជាមេគ្រួសារដែលមានសមាជិក ១០នាក់ បាននិយាយថា «ខ្ញុំសូមដឹងគុណដល់ប្រទេសចិន និងប្រទេសផ្សេងៗទៀត រួមទាំងបណ្តារដ្ឋជិតខាងដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ពួកយើង ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការបែបនេះនឹងបន្តទៅមុខទៀត»។

ដោយសប្បាយរីករាយក្នុងការទទួលបានជំនួយនោះ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ឈ្មោះ Halima អាយុ ៦០ឆ្នាំបាននិយាយថា «ខ្ញុំបានទទួលអង្ករមួយថង់ ហើយត្រូវចម្អិនវាដោយគ្មានប្រេងឆាដើម្បីចិញ្ចឹមគ្រួសារដែលមានសមាជិកបីនាក់»៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!