ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រជាពលរដ្ឋ ស្នើសុំឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ និងឯកឧត្តម ឱម យិនទៀង ប្រធាន (ACU) ជួយបើកការស៊ើបអង្កេត ចំពោះការបាត់បង់ដីប្រមាណ 800 ម៉ែត្រការ៉េ នៅចំណតរថយន្តផ្សារក្រោម..? (វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២

ខេត្តកំពង់ឆ្នាំង៖មន្ត្រី រាជការ.កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ស្នើសុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងអង្គភាពប្រឆាំងអំពើពុក រលួយ (ACU)ជួយបើកការស៊ើបអង្កេត ស្រាវ ជ្រាវ ករណីការ បាត់បង់ផ្ទៃដីចំណតរថយន្ត ជិតកំពង់ផែមាត់ទន្លេផ្សារក្រោម ទំហំប្រហែល ៨០០ ម៉ែត្រការ៉េ បើលក់ក្នុងពេលបច្ចុប្បន្នគិត ជាទឹកប្រាក់ខ្ទង់ជាង២០ ម៉ឺនដុល្លារ (សហរដ្ឋអាមេរិក)។

យោងតាមប្រភពមួយសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា÷

ទីតាំងដី ចំណតរថយន្ត នេះស្ថិតនៅក្នុងភូមិទី៧ សង្កាត់ ខ្សាម ក្រុង កំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ដែលមានទំហំសរុបចំនួន ២០០០ ម៉ែត្រការ៉េ ដីនេះគឺក្រុមហ៊ុន ចុងលៀង ជាអ្នក ផ្ដល់ជូនមកអាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីលោក ឈួរ ច័ន្ទឌឿន ធ្វើជាចៅហ្វាយខេត្ត ដើម្បីទុករៀបចំធ្វើចំណត់រថយន្ត កំពង់ផែមាត់ទន្លេផ្សារក្រោម តាមការស្នើរសុំ ដែលមានផ្ទៃដីទំហំ២០០០ ម៉ែត្រការ៉េ ទទឹង ៤០ម×បណ្ដោយ៥០ម។

ក្រោយពីក្រុមហ៊ុន ចុង លៀង បានប្រគល់ទីតាំងដីនោះ ជូនមកអាជ្ញាធរខេត្តរួចហើយ អាជ្ញាធរខេត្ត ក៏បានប្រជុំធ្វើកំណត់ហេតុត្រឹម ត្រូវដែលមានមន្ទីរសាធារណការ និងដឹក ជញ្ជូន/មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ /មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ព្រម ទាំងសមត្ថកិច្ចនិងអាជ្ញាធរដែលពាក់​ព័ន្ធ គ្រប់ជាន់ថ្នាក់ ក្នុងខេត្តកំពង់ឆ្នាំងធ្វើកំណត់ហេតុដឹងឮថែមទៀតផង។

តែពេលបច្ចុប្បន្ន ទីតាំងដីចំណតរថយន្តខាង លើនេះត្រូវបាន រួមស្វិត នៅសល់ត្រឹមតែ ១២០០ម៉ែត្រការ៉េតែប៉ុណ្ណោះ គឺបាត់៨០០ ម៉ែត្រការ៉េ។

បើតាមប្រភពមួយទៀត បានបង្ហើបឲ្យដឹងទៀតថា ទីតាំងដីចំណត់រថយន្តនេះត្រូវបានមនុស្សមួយក្រុម ដែរជាសាច់ញាតិនិងគ្នា ក្នុងខេត្តកំពង់ឆ្នាំង លួចឃុបឃិតគ្នាលក់ទៅឲ្យបុគ្គលម្នាក់ ក្នុងតម្លៃប្រមាណ ១៦ ម៉ឺនដុល្លារ (សហរដ្ឋអាមេរិក) តម្លៃនេះគិតតាំងពី៥ឆ្នាំមុនមកម្លេះ ប្រសិនបើតម្លៃទីផ្សារបច្ចុប្បន្នមិនក្រោម ២០ ម៉ឺនដុល្លារជាងនោះទេ។

ជុំវិញការបាត់បង់ដីសាធារណៈរបស់រដ្ឋខាង លើនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ពួកគាត់មានការសោកស្តាយយ៉ាងខ្លាំង នឹងសំណូមពរដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង ឯកឧត្តម បណ្ឌិត ឱមយិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយស៊ើប​អង្កេត វែកមុខ អ្នកដែលបានលួចឃុបឃិតគ្នា លក់ដីចំណតរថយន្ត ខាង លើនេះឱ្យឃើញ ដើម្បីដកហូតយកមកធ្វើជាទ្រព្យ សម្បត្តិជាតិវិញ៕(នៅមានត)

នេះគ្រាន់តែជាការលើកឡើង ពីប្រភពមហាជន តែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះ គឺមានតែអាជ្ញាធរជំនាញ ទើបអាច ស្វែង រកការពិតបាន។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចនិងអ្នកពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!