ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានឱ្យក្រុមហ៊ុនសាង សង់ផ្លូវជាតិលេខ២ និង២២ ពិនិត្យឡើង ខណៈដែលក្រុម ហ៊ុនមិនអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅ បន្ទុក ដែលបានកំណត់ ដើម្បីធានាដល់ការសាងសង់ផ្លូវបានរឹងមាំប្រើប្រាស់បានយូរ អង្វែង។
ថ្លែងទៅក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ពង្រីក និងលើក កម្ពស់គុណភាពផ្លូវជាតិលេខ ២ និង២២ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រោយពីការធ្វើតេស្តលក្ខណៈបច្ចេក ទេស ជាលទ្ធផលក្រុមការងារបច្ចេកទេសរបស់ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃផ្លូវនេះ មិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស ហើយឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់កំហិតឱ្យក្រុមហ៊ុនសាង សង់ពិនិត្យ និងកែតម្រូវឡើង វិញឱ្យបានត្រឹមត្រូវតាមសៀវ ភៅកិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រនិងកម្លាំងពល កម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវ ជាតិលេខ២ និងផ្លូវជាតិលេខ ២២ មិនអាចបញ្ចប់តាមកិច្ច សន្យាកំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ- ១៩ ដូចការអះអាងរបស់ក្រុម ហ៊ុននោះទេ និងបានជាតិលេខ២២នេះ បានបើកការ ដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងផ្លូវនេះមានប្រវែងសរុបជាង ៧២ គីឡូ ម៉ែត្រ ដែលក្នុងនោះកំណាត់ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២គីឡូម៉ែត្រ និងផ្លូវ ជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។
គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លារសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនHasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេក ទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាង សង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ ២០១៩៕