ខេត្តកណ្តាល : ទីតាំងផ្ទះលក់កាហ្វេមួយកន្លែងបង្កប់លួចបេីកលេងល្បែងភ្នាល់សុីសង តាមទូរទស្សន៍ អនឡាញ ភ្នាល់ដាក់លុយរាប់លាន កំពុងតែបើកដំណេីរការលេងយ៉ាងអនាធិបតេយ្យ គ្មានខ្វល់ ពីអាជ្ញាធរចុះបង្រ្កាបនោះទ្បេីយ ឬក៏ មានការបេីកភ្លេីងខៀវ ពីមន្ត្រីមូលដ្ឋានណាទេដឹង?ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលំជាប់ប្រឡាយទឹក ក្នុងភូមិ កន្តោក ឃុំកណ្តោកស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពពីប្រជាពលរដ្ឋ បានបង្ហេីបថា ម្ចាស់ទីតាំងមានឈ្មោះថា (ទ្បេង ) ជាម្ចាស់បេីក បនល្បែងភ្នាល់សុីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ មាន ទៅ ២ ទៅ ៣ទីតាំង ក្នុងខេត្តកណ្តាល តែដោយទ្បែក ទីតាំងនៅក្នុងហាងកាហ្វេ មួយកន្លែង ខាងលេីនេះ ដោយបានទទួលសារ ពីប្រពលរដ្ឋបានរាយការណ៍ថា ទីតាំង មួយនេះ បេីកដំណើរការ បានដោយរលូនគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ដោយគេសង្កេតឃើញថា សមត្ថកិច្ចមូលដ្ឋានក្នុងភូមិ កន្តោក ឃុំ កណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អសមត្ថភាពក្នុងការចុះមកបង្ក្រាបលេីបនល្បែងភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញ ខាងលេីដែលស្ថិត ក្នុងសមត្ថកិច្ចរបស់ខ្លួន។
ប្រភព ដដែលបន្តទៀតថា សមត្ថកិច្ចពាក់ព័ន្ធ មូលដ្ឋាន ជាអ្នកបើកដៃឲ្យមានបទល្មើសល្បែងសុីសងទាំងនោះទេដឹង ទើបបានជាមានបើកលេងបានយ៉ាងរលូន បែបនេះ។
ពលរដ្ឋរស់នៅក្នុងភូមិ កន្តោក ឃុំកណ្តោកស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានការមិនសប្បាយចិត្ត ធ្វើការសំណូមពរ មកដល់ លោក អធិការនគរបាលស្រុក កណ្តាលស្ទឹង ក៏ដូចជា លោក អភិបាលស្រុកកណ្តាលស្ទឹង
លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង លោកគង់សោភ័ណ្ឌអភិបាល នៃគណៈ អភិបាល ខេត្តកណ្តាល សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះផង ដេីម្បីសេចក្តី និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។
ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!