កាលពីថ្ងៃអាទិត្យ មន្ត្រីអាមេរិកម្នាក់បាននិយាយថា អ្នកការទូតអាមេរិកអាចនឹងវិលត្រឡប់ទៅកាន់ប្រទេសអ៊ុយក្រែនវិញក្នុងអំឡុងពេលនៃសប្តាហ៍នេះ ។
មន្ត្រីរូបនោះបាននិយាយថា នោះជាអ្វីដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀរ ហ្សេលេនស្គី ក្នុងអំឡុងនៃកិច្ចពិភាក្សារបស់ពួកគេ បន្ទាប់ពីពួកគេបានទៅដល់ទីក្រុងគៀវកាលពីថ្ងៃអាទិត្យ៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)