ទូរទស្សន៍ក្នុងស្រុក NHK បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកយាយ កាណេ តាណាកា ស្ត្រីជនជាតិជប៉ុនដែលត្រូវបានគេចាត់ទុកថាជាមនុស្សមានវ័យចាស់ជាងគេបំផុតរបស់ពិភពលោកបានទទួលមរណភាពក្នុងអាយុ ១១៩ឆ្នាំ។
លោកយាយ តាណាកា កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩០៣ ហើយបានធ្វើការនៅក្នុងហាងលក់គ្រឿងទេសរបស់គ្រួសារលោកយាយរហូតដល់លោកយាយមានអាយុ ១០៣ឆ្នាំ។ ប្តី និងកូនប្រុសច្បងរបស់លោកយាយត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទីពីរ។
លោកយាយបានរស់នៅក្នុងមណ្ឌលថែទាំមួយក្នុងខេត្ត Fukuoka តាំងពីឆ្នាំ២០០៥ មក។
ក្នុងឆ្នាំ២០១៩ លោកយាយ តាណាកា ត្រូវបានទទួលស្គាល់ដោយកំណត់ត្រាពិភពលោកហ្គីនណេសថាជាមនុស្សដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)