ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កសិករ លន សាវុធ អាចរកប្រាក់ផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ និងការសិក្សារបស់កូនៗបានដោយសារមុខរបរដាំដុះដំណាំកសិកម្ម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោក លន សាវុធ ជាកសិករមួយរូបក្នុងខេត្តសៀម រាប ដែលកំពុងដាំដុះបន្លែស្លឹកជាច្រើនប្រភេទ លក់ទៅកាន់ទីផ្សារ និងអាចធ្វើឱ្យជីវភាពគ្រួសារលោក ល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយការដាំបន្លែសុវត្ថិភាពមិនប៉ះ ពាល់សុខភាពអ្នកទទួលទាន ។

លោក លន សាវុធ អាយុ៦០ ឆ្នាំ ជាកសិកររស់នៅភូមិពពីស សង្កាត់ក្របីរៀល ក្រុងសៀមរាប បានឱ្យដឹងថា លោកបានចាប់យកមុខរបរកសិកម្ម រយៈពេលជាយូរឆ្នាំណាស់មកហើយ ទើបតែប្រមាណជាង៤ឆ្នាំមកនេះ លោកសម្រេចចិត្តសាងសង់រោងសំណាញ់ ដើម្បីប្រកប ការងារដាំដុះដំណាំកសិកម្ម ឱ្យមានភាពងាយស្រួល។

លោកបន្តថា បច្ចុប្បន្នលោកមានរោងសំណាញ់ចំនួន៤ខ្នង ដែលបានសាងសង់ដោយខ្លួន ឯងចំនួន២ខ្នង និង២ខ្នងទៀត ជាជំនួយរបស់គម្រោងដៃគូ និងគម្រោងអាស្ប៉ាយខេត្តសៀមរាប ដែលអាចជួយឱ្យលោកអាចដាំដុះបន្លែប្រភេទស្លឹក ដូចជា សាលាដ៍ស្រួល ស្ពៃតឿ ស្ពៃក្រញាញ់ និងបន្លែជាច្រើនមុខទៀតបានគ្រប់រដូវកាល ងាយស្រួលដាំដុះ និងថែទាំ។

លោកបន្តថា ក្រោយពេលទទួលបានរោងសំណាញ់ការងារដាំដុះត្រូវបង្កើនជាងមុន ដោយមុនពេលវិបត្តិជំងឺកូវីដ១៩ ក្នុងមួយខែលោកអាចរកប្រាក់ចំណូលបាន ចាប់ពី៦ ទៅ៧លានរៀល និងបច្ចុប្បន្នអាចទទួលបានប្រមាណ១០ ម៉ឺនរៀលក្នុងថ្ងៃ ដើម្បីផ្គត់ផ្គង់ការចាយវាយក្នុងគ្រួសារ និងការសិក្សារបស់កូនៗធ្វើឱ្យគ្រួសារលោកមានជីវភាពល្អប្រសើរជាងមុន។

បច្ចេកទេសវាមិនទំនើបណាស់ណាទេ គ្រាន់តែយើងមានរោងសំណាញ់ទៅ យើងដាំបច្ចេកទេសដែលមន្ទីរគាត់ផ្តល់ជូន មិនប៉ះពាល់ដល់អ្នកប្រើប្រាស់ រកអាជីវ កម្មតែមួយមុខបើយើងមិនត្រៀម សម្រាប់ធ្វើទេវាអត់ស្រួលទេ ដើម្បីរកចំណូលចំណាយទៅលើកូនរៀន យើងអត់មុខរបរអីយើងរកតែមួយ មុខហ្នឹង ធ្វើស្រែបន្ទាប់បន្សំដែរ បើគិតទៅវាប្រសើរ ខ្ញុំតាំង ពីអត់មានអីសោះ កូនច្រើន កូនខ្ញុំ៦នាក់វារៀនទាំងអស់ យើងរកលុយឱ្យកូនរៀនបើមិនធ្វើកសិកម្មទេ អត់បានចំណូលទេ យើងថាប្រសើរខ្លាំងក៏មិនដែរ គ្រាន់តែទប់ ទល់ដើម្បីកូនរៀន ចាយវាយយើងផង កុំបានកសិកម្មនេះកុំអីលំបាក ដូចខ្ញុំធ្វើនេះមុន ដំបូងយើងអត់ទាន់មានលុយទេ កូនរៀនផង យើងក៏ខ្ចីធនា គារយកមកធ្វើ អ្នកស្រុកគេថាយើងធ្វើអ៊ីចេះដូចយកលុយមកចាក់ចោល នៅលើដី យកលុយទាំងម៉ឺនមកធ្វើអ៊ីចេះ គេគិតផ្សេងពីខ្ញុំ។

សូមជម្រាបផងដែរថា កាលពីឆ្នាំ២០២០ កសិករឈ្មោះ លន សាវុធ រស់នៅភូមិពពីស សង្កាត់ក្របីរៀល ក្រុងសៀម រាប បានទទួលវិញ្ញាបនបត្រ នៃការអនុវត្តកសិកម្មល្អ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកលន សាវុធ អ្នកដាំបន្លែជាយូរឆ្នាំមកម៉្លេះ ហើយបានចាប់ផ្តើមការដាំបន្លែសុវត្តិភាព ក្នុងផ្ទះសំណាញ់ចាប់ពីដើមឆ្នាំ ២០១៩។ គាត់ជាកសិករក្នុងបណ្តុំអាជីវកម្មបន្លែសុវត្តិភាពភូមិគោកដូង នៃកម្មវិធី ASPIRE និងបានទទួលផ្ទះសំណាញ់សម្រាប់ដាំបន្លែចំនួន០១ខ្នង ទំហំ១០ម៉ែត្រ x៣៦ម៉ែត្រ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សៀមរាប ក្នុងកម្មវិធីផ្សព្វ ផ្សាយបច្ចេកទសកសិកម្មថ្មីដែលធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុ (ASPIRE) ឆ្នាំ២០១៩ និងបានសាងសង់ដោយថវិកាផ្ទាល់ខ្លួនចំនួន ៣ ខ្នងទៀត។ លើផ្ទៃដីប្រមាណ ៥០០០ម៉ែត្រការ៉េ គាត់ដាំភាគច្រើនជាប្រភេទបន្លែស្លឹក មានដូចជា៖ ប្រភេទសាលាដ៍ ស្ពៃចង្គឺះ ស្ពៃក្រញាញ់ ស្ពៃជើ ងទា ខាត់ណាដើម ខ្ទឹមស្លឹក..។ល។ សម្រាប់ផ្គត់ផ្គង់នៅផ្សារទំនើប ផ្សារបន្លែសុវត្តិភាពចុងសប្តាហ៍ នៅក្នុងក្រុងសៀមរាប៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!