ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្ដេចតេជោ ហ៊ុន សែន ប្រកាសដកកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសសម្រាប់ទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅពីកន្លែងបិទជិត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២-

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសដកតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈនិងទីកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស។

ក្នុងសារពិសេសជាសំឡេងនាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ ជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីការដឹកនាំប្រជុំដោយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអនុប្រធានប្រចាំការនៃគណៈកម្មាការប្រឆាំងកូវីដ រួមជាមួយមន្ត្រីពាក់ព័ន្ធនានា បានបង្ហាញឱ្យឃើញលទ្ធផល ដែលសម្ដេចបានយកឱកាសនេះដើម្បីទូលប្រគេន និងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់ការអនុវត្តបន្ទាប់ពីការទទួលសារនេះរួចហើយ។

ទីមួយៈ លើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនទាំងអស់ធ្វើការសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស។

សម្ដេចតេជោបន្តថា ដូច្នេះមានន័យថា ចាប់ពីម៉ោងដែលបងប្អូនទទួលបាននូវសារសំឡេងនេះ បងប្អូនអាចជ្រើសរើសដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬក៏ឈប់ពាក់ម៉ាស នៅកន្លែងដែលចំហ ក្រៅពីកន្លែងដែលមានការបិទជិត ហើយអត្ថន័យនៃកន្លែងដែលបិទជិត គឺសំដៅទៅលើបន្ទប់នៃការប្រជុំដែលមានការបិទជិត ហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្ត ដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិតប្រើដោយម៉ាស៊ីនត្រជាក់។

ប៉ុន្តែក្នុងករណីដែលមានការលំហ ដូចជាការនៅក្នុងអាគារដដែលប៉ុន្តែមានលំហនៅខាងក្រៅ អាចដោះម៉ាសចេញ ហើយកាន់តែច្បាស់ទៅទៀតនៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ នៅតាមកន្លែងកម្សាន្តផ្សេងៗ ដែលមិនមានការបិទជិតទេនោះ បងប្អូនអាចសម្រេចចិត្តដោយ ខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស។

ចំពោះទីតាំងមួយចំនួនផ្សេងទៀត រាជរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់ ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ច ដែលត្រូវតែពាក់នោះទេ។ ប៉ុន្តែរាជរដ្ឋាភិបាលក៏នៅតែយកចិត្តទុកដាក់លើកទឹកចិត្តឱ្យមានការពាក់ម៉ាស នៅកន្លែងដែលមានមនុស្សកកកុញប្រមូលផ្ដុំ និងនៅទីកន្លែងដែលមានការសង្ស័យថាអាចមានករណីកូវីដនៅទីនោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ជម្រើសនេះ គឺជាជម្រើសដែលល្អបំផុត សម្រាប់ចូលរួមចំណែកជាមួយនិងបងប្អូនជនរួមជាតិ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញរួចមកហើយ។ ជាមួយគ្នានេះ ចំពោះចំណុចទីកន្លែងដែលធ្លាប់បានអនុវត្តន៍ទៅតាមស្តង់ដារ ដែលរៀបចំដោយក្រសួងសុខាភិបាល ដូចជា ភោជនីយដ្ឋាន ឬក៏ទីកន្លែងមួយចំនួនដែលមានការបិទជិត ក៏ត្រូវបន្តអនុវត្តន៍ទៅតាមនោះ និងទៅតាមការជាក់ស្ដែងនៃទីកន្លែងនីមួយៗ ដោយមិន ស្លាប់ក្រឡានោះទេ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា បងប្អូនជនរួមជាតិរបស់យើង នឹងបាន រំដោះខ្លួនចេញពីការលំបាកនៃការចំណាយ ដោយយើងបានយកវ៉ាក់សាំងមកជំនួសឱ្យការពាក់ម៉ាស៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!