ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

បានគ្នាចូលគុកកំដរ កុំឲ្យឯកកា បន្ទាប់ពីធាក់ផ្តួលប្លន់យកម៉ូតូ ជាមួយគ្នា!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ជនសង្ស័យម្នាក់ថ្មីទៀត ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី ភ្នំពេញបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ខណៈដែលបក្សពួករបស់ខ្លួនម្នាក់ ទើបតែត្រូវបាន បញ្ជូនចូលទៅដល់ពន្ធនាគារកាលពី៣ថ្ងៃមុន។

ជនសង្ស័យឈ្មោះ អឿន រស្មី ហៅ តុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីរូបគេជាមួយបក្សពួក ០២នាក់ផ្សេងទៀត បានចូលរួមធ្វើសកម្មភាព ធាក់ផ្តួលប្លន់យកម៉ូតូ០១គ្រឿង ដោយប្រើកាំបិតដេញកាប់ជនរងគ្រោះ។

ដំបូងឡើយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ បានតែម្នាក់ប៉ុណ្ណោះ គឺឈ្មោះ វ៉ាន់ សុខវិច្ឆិកា ភេទ ប្រុស អាយុ ២១ឆ្នាំ លុះក្រោយមក ក៏បានបន្តការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ អឿន រស្មី ម្នាក់ទៀត រីឯជនសង្ស័យដែលនៅសល់ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្ត។

ជនសង្ស័យឈ្មោះ អឿន រស្មី ហៅ តុង បានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង០៤:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខ្លួន និងបក្ខពួក ០២នាក់ទៀត ឈ្មោះ វ៉ាន់ សុខវិច្ឆិកា ហៅ កា និង ឈ្មោះ វិន បានជិះម៉ូតូ១គ្រឿង ម៉ាក ស៊ីរូស ពណ៌ ខ្មៅក្រហម គ្មានស្លាកលេខ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ម៉ាក ប៊ីត ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-6683 បណ្ដាលអោយដួល ខណៈពេលនោះ ឈ្មោះ វិន ក៏កាន់កាំបិតដេញកាប់នារីរងគ្រោះ០២នាក់នោះ។ បន្ទាប់មក ឈ្មោះ វ៉ាន់ សុខវិច្ឆិកា ហៅ កា បានលើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ចំណែកខ្លួន និងឈ្មោះ វិន ជាអ្នកជិះពីក្រោយ រួចហើយក៏បែកផ្លូវគ្នារៀងៗខ្លួន។

បន្ទាប់ពីបែកផ្លូវគ្នាមិនបានប៉ុន្មានម៉ោងផង ស្រាប់តែឈ្មោះ វ៉ាន់ សុខវិច្ឆិកា ត្រូវបានសមត្ថកិច្ច អាវុធហត្ថឃាត់ខ្លួនបានតែម្តង រហូតមកដល់វេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ រូបខ្លួនក៏ត្រូវបាន សមត្ថកិច្ចអាវុធហត្ថ ស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនជាបន្ត ហើយកន្លងមកខ្លួន និងបក្ខពួកធ្លាប់ធ្វើសកម្មភាពលួចកាច់កម៉ូតូ ចំនួន០២លើកផងដែរ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!