ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ក្រសួងធម្មការ ស្នើឱ្យស្ថាប័នសង្ឃបន្តពង្រឹងធម្មវិន័យ និងគោរពចំពោះច្បាប់រដ្ឋ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ÷រដ្ឋលេខាធិការក្រសួងធម្មការ ស្នើឱ្យស្ថាប័នសង្ឃបន្តពង្រឹងធម្មវិន័យ និងគោរពចំពោះច្បាប់រដ្ឋ ដើម្បីឱ្យវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីក ចម្រើន និងមានការលើកតម្កើងពីមហាជន។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារព្រះពុទ្ធសាសនា ខណ្ឌឫស្សីកែវប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២, សង្ឃប្រកាសអនុសំវច្ឆរមហាន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី២៩ និងសេចក្តីសម្រេចចិត្តសង្ឃសន្និបាតរាជធានីភ្នំពេញប្រចាំឆ្នាំ២០២១ នៅវត្តញាណរង្សី កាលពីរសៀលថ្ងៃទី២៦ មេសា លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ស្ថាប័នសង្ឃត្រូវបន្តពង្រឹងធម្មវិន័យ និងគោរពច្បាប់រដ្ឋឱ្យបានខ្ពស់ ចៀសវាង ការប្រព្រឹត្តដែលនាំឱ្យអាប់ឱន ដល់ព្រះពុទ្ធសាសនា។ លោកជំទាវរដ្ឋលេខាធិការបានបន្តថា ការបន្តពង្រឹងធម្មវិន័យនេះ ដោយសារនាពេលកន្លងមក ព្រះសង្ឃបានទទួលរងនូវការរិះគន់ពីបុគ្គលមួយចំនួន ដូចជាព្រះសង្ឃខ្លះទៅបិណ្ឌ បាតនៅកន្លែងមិនគួរបិណ្ឌបាត។ ត្រង់បញ្ហានេះលោកជំទាវបញ្ជាក់ថា ព្រះសង្ឃទាំងឡាយគួរតែគិតពិចារណាផងដែរថាតើ កន្លែងណាគួរនិមន្តទៅបិណ្ឌបាត ហើយកន្លែងណាមិនគួរនិមន្តទៅបិណ្ឌបាត ចៀសវាងការ ស្តីបន្ទោសពី មហាជនមកលើស្ថាប័នសង្ឃទាំងមូល ដែលការណ៍នេះក៏ជាការពង្រឹងវិន័យសង្ឃមួយផងដែរ។ ព្រះសុវណ្ណជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវមាន សង្ឃដីកាឯកភាពចំពោះការលើកឡើងរបស់លោកជំទាវរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ដែលបានសុំឱ្យបន្តពង្រឹងធម្មវិន័យ និងគោរពចំពោះច្បាប់រដ្ឋឱ្យបានខ្ពស់ នៅក្នុងស្ថាប័នសង្ឃទាំងមូល ចៀសវាងការប្រព្រឹត្តនូវអំពើមិនគួរគប្បីនានា ដែលនាំឱ្យប៉ះពាល់ដល់តម្លៃ ព្រះពុទ្ធសាសនានៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!