រតនគិរី៖ អធិការដ្ឋាននគរបាលស្រុកកូនមុំ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង១១និង៣០នាទីបានចុះល្បាតបានជួបមុខសញ្ញាគួរឲ្យសង្ស័យបានសាកសួរនិងធ្វើឆែកឆេររកឃើញម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន១០ថង់តូច។
ជនសង្ស័យមានគ្នា២នាក់៖ ១-ឈ្មោះ វុធ វៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិ ០៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី និង២-ឈ្មោះ ហាន ហាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបកម្មករ ទីលំនៅក្រុមហ៊ុនចំការចេក។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ មេតំហ្វេតាមីនអាយចំនួន១០ថង់តូច ទម្ងន់ ០.៧៥, និងទូរស័ព្ទដៃ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនទុកបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងចាត់ការតាមនិតិវិច្បាប់៕