ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្តេចតេជោ ណែនាំដល់កីឡាករ កីឡាការិនី ហាមដាច់ខាតការប្រើប្រាស់សារធាតុប៉ូវកម្លាំង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចតេជោ បានណែនាំដល់កីឡាករ កីឡាការិនី ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងប្រកួត ហើយត្រូវតែចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំង ដែលនាំឱ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសប្រទេសជាតិ។

ថ្លែងក្នុងពិធីជួបសំណេះ សំណាល និង ផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកដល់ក្រុមកីឡាករ កីឡាការិនីថា ការចេញទៅប្រកួត កីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាមនេះ គឺតំណាងឱ្យប្រទេសជាតិទាំងមូល ដែលមានអង្គព្រះមហាក្សត្រ នីតិប្បញ្ញតិ្ត រដ្ឋសភា ព្រឹទ្ធសភា និង នីតិប្រតិបត្តិ ជាពិសេសមាន ប្រជាជនជិត១៧លាននាក់ ដូច្នោះត្រូវយកចិត្តទុកដាក់ប្រឹងប្រែងប្រកួត ហើយត្រូវតែចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌ ប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំង ឬសារធាតុញៀន ដែលនាំឱ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសប្រទេសជាតិ។

សម្តេចសង្កត់ធ្ងន់ថា សេចក្តីថ្លៃថ្នូររបស់ជាតិ គឺសំខាន់ណាស់សម្រាប់ប្រទេស ដែលមិនត្រូវធ្វើអ្វី ដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។ សម្តេចចាត់ទុកថា ទោះបីកម្ពុជាទទួលបានមេដាយមាសក៏ដោយ ប៉ុន្តែស្អុយឈ្មោះដោយប្រើប្រាស់សារធាតុញៀន ឬសារធាតុប៉ូវកម្លាំងដែលមានការហាមឃាត់ គឺគ្មានន័យនោះទេ។

« មិនឱ្យសារធាតុគ្រឿងញៀនឬគ្រឿងប៉ូវកម្លាំងនេះ ហាមដាច់ខាតប្រកួតអាចមានការថ្លោះធ្លោយដោយអចេតនា ប៉ុន្តែសម្រាប់ការប្រើប្រាស់សារធាតុញៀន គឺសារធាតុប៉ូវកម្លាំង គឺជាចេតនាពិតប្រាកដ ដូច្នេះប្រសិនបើមានកំហុសនេះកើតឡើងវាជារឿងអាសោច សម្រាប់មុខមាត់ប្រទេសជាតិរបស់យើងដែលមិនត្រូវឱ្យមានកើតឡើងជាដាច់ចាត់។ ហើយនៅក្នុងចំណោមកីឡារបស់យើង ទោះបីជាយើងដាក់ចេញគោលដៅបែបណា ក៏ដោយ ដើម្បីទទួលបានមេដាយមាសឱ្យបានចំនួនប៉ុណ្ណេះ មេដាយប្រាក់ឱ្យបានចំនួនប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានខូចឈ្មោះហើយ ទោះបីជាកីឡាប៉ុន្មាននាក់ទៀត ក៏ធ្វើឱ្យបាត់បង់មុខមាត់ប្រទេសជាតិតែម្តង។ ដូច្នេះខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់បំផុតទៅលើបញ្ហាវិន័យនៃកីឡា ដែលក្នុងហ្នឹង គឺបញ្ហាសារធាតុនៃការលើកកម្លាំងខុសរបៀប ខុសបទបញ្ញត្តិត្រូវតែបានធានាថា គ្មាននៅក្នុងចំណោមក្រុមកីឡារបស់យើង។»

គួរជម្រាបថា កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេមានសរុប ៥៦០នាក់ ដែលត្រូវ ចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម ។ ក្នុងនោះកម្ពុជាបានត្រៀមចូលរួមប្រកួត៣៣ប្រភេទកីឡា ដែលរួមមាន៖ កីឡាអត្តពលកម្ម, កីឡាហែលទឹក, កីឡាកាយសម្ព័ន្ធ, កីឡាបាល់ទាត់ U20 (បុរស-នារី), កីឡាបាល់ទះលើក្តារ-ឆ្នេរខ្សាច់, កីឡាបាល់បោះ 5X5, 3X3, កីឡាសីដក់, កីឡាវាយកូនឃ្លីលើតុ, កីឡាវាយសី, កីឡាបាញ់កាំភ្លើង, កីឡាតេក្វាន់ដូ WT, កីឡាប្រណាំងទោចក្រយាន, កីឡាវាយកូនបាល់, កីឡាគុនដាវ, កីឡាយូដូ, កីឡាវាយកូនគោល, កីឡាវូស៊ូ, កីឡាចំបាប់, កីឡាប្រដាល់សកល, កីឡាការ៉ាតេ, កីឡារាំ, កីឡាទ្រីយ៉ាត្លុង, កីឡាជីជីតស៊ូ, កីឡាលើកទម្ងន់, កីឡាកានូ/កាយ៉ាក, កីឡាវ៉ូវីណាម, កីឡាប្រដាល់គុនខ្មែរ, កីឡាប្រដាល់ Kik boxing, កីឡាប៉េតង់, កីឡាកាយវប្បកម្ម, កីឡាប៊ីយ៉ា-ស្នូកឃ័រ, កីឡាអេឡិចត្រូនិក (E-Sport) និងកីឡាអុកចិន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!