ក្រុមគ្រូពេទ្យ បានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមបណ្តាផ្សារនានាក្នុងរាជ ធានីភ្នំពេញ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមកផ្សារអាចចាក់នៅទីនោះបាន ។
លោក សេន ចាន់មេសា ជាក្រុមគ្រូពេទ្យប្រចាំការចាក់វ៉ាក់សាំង ក្នុងផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឱ្យដឹងថា រាជរដ្ឋា ភិបាលកម្ពុជា បានពង្រីកនៅទីតាំងចាក់វ៉ាក់សាំងកាន់តែច្រើន ដើម្បីផ្តល់ភាពងាយ ស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលបាន វ៉ាក់សាំង និងបណ្តុះភាពសុំានៅក្នុងសហគមន៍កាន់តែមានភាពខ្លាំងក្លាជាងមុន។
លោកបានបន្តថា ចំពោះការចាក់វ៉ាក់សាំងនេះ គឺមានគ្រប់ដូស តែម្តង តាំងពីដូសមូលដ្ឋានដល់ដូសជំរុញ ហើយចាក់ចាប់ពីក្មេងអាយុ៣ឆ្នាំ រហូត ដល់១៨ឆ្នាំឡើង ដូចនេះបើសិនជាប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ អាចមកចាក់នៅទីនេះបានព្រោះ មានភាពងាយស្រួល ដល់ពួកគាត់ ចាក់បានគ្រប់ៗគ្នានិងឆាប់រហ័ស។ លោកបានបន្តទៀតថា សម្រាប់ការចាក់វ៉ាក់សាំងនៅទីតាំងនេះ គឺធ្វើឡើងដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ហើយការចុះចាក់នេះដែរ គឺបានចាប់ផ្តើមតាំងពីថ្ងៃទី២៦ខែមេសា រហូតដល់ថ្ងៃទី២ខែឧសភាឆ្នាំ២០២២ ខាងមុខនេះ ។
ក្រុមគ្រូពេទ្យសម្ដេចពិជ័យទៀបាញ់យើងនេះ បានមកចាក់នៅខណ្ឌដូនពេញ រៀបចំគោលការណ៍ចាក់វ៉ាក់សាំងយើងមានបីមុខ មានវ៉ាក់សាំងស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា និងភីវ៉ាយស័រ ហើយចំពោះកូនក្មេងយើងចាក់ពីបីឆ្នាំឡើងទៅ យើងចាក់ស៊ីណូវ៉ាក់ចាប់ពី ១៨ឆ្នាំឡើងទៅ យើងចាក់ភីវ៉ាយស័រ យើងចាក់ពីដូសទី១ដល់ដូសទី៤ ប្រសិនបើជាករណីគាត់មកចាក់លើកទីមួយដូសទី១ យើងធ្វើកាតឱ្យគាត់ អ្នកដែលមកចាក់លើកទីមួយ យើងតម្រូវឱ្យគាត់បំពេញឯកសារ ដូចជាអត្តសញ្ញាណបណ្ណ ឱ្យគាត់កូពីឱ្យយើងឬ ក៏កុមារអាយុបីឆ្នាំគាត់ចាក់លើកទី មួយ ឱ្យគាត់កូពីសំបុត្រកំណើតហើយឱ្យមកខាងក្រុមគ្រូពេទ្យរបស់យើង ។
សូមបញ្ជាក់ផងដែរថា សម្រាប់កម្ពុជា ការវិវត្តន៍ថ្មីពាក់ព័ន្ធជាមួយនឹងបញ្ហាកូវីដ-១៩នេះ គឺមានលក្ខណៈល្អប្រសើរ ហើយប្រមុខរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ ក៏បានប្រកាសលើកលែង កាតព្វកិច្ចពាក់ម៉ាស់នៅក្នុងទីតាំងសាធារណៈទូទាំងប្រទេសផងដែរ ហើយនេះមានន័យថា ចំពោះការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់នៅតាមទីតាំងសាធារណៈ ដែលមានទីធ្លាបើកចំហគឺជាសិទ្ធិ បុគ្គល ពុំមានការផាកពិន័យឬមាន ទោសទណ្ឌអ្វីនោះទេ៕