កណ្តាល៖ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២២
លោកវរៈសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយអញ្ជើញអមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ។
ពិធីសម្ភោធនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត ឯកឧត្តម លោកជំទាវ មេបញ្ជាការកង រាជអាវុធ ហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល លោក លោកស្រី ប្រធាន មន្ទីរ- អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធាន អង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធ។
នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានថ្លែងថា ពិធីសម្ភោធនេះ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មន្រ្ដីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ដើម្បីធានានិរន្តរភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ:។
ឯកឧត្តមអភិបាលខេត្តកណ្តាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញជាគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព តាមរយ:ក្រសួង មហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ដើម្បីធានានូវ ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ចលាចលសង្គម ជាដើម ក្នុងគោលបំណងដើម្បីថែរក្សាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍ៕