លោក Eddi Tham Hock Guan ដែលមានដើមកំណើតមកពីប្រទេសម៉ាឡេស៊ីបានមកនៅទីក្រុងសៀងហៃរយៈពេលប្រាំឆ្នាំកន្លងមក។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុងនេះមក លោក Guan ដែលជាវេជ្ជបណ្ឌិតមួយរូបនោះបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
លោក Guan បានដឹកនាំបុគ្គលិកនៃនាយកដ្ឋានអ្នកជំងឺក្រៅនៅក្នុងមន្ទីរពេទ្យ DeltaHealth ដែលជាមន្ទីរពេទ្យដែលផ្តល់មូលនិធិដោយបរទេស ដើម្បីចូលរួមក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតជំងឺនេះនៅក្នុងទីក្រុង ដោយបានធ្វើតេស្តអាស៊ីតនុយក្លេអ៊ីកសម្រាប់អ្នកស្រុកនៅក្នុងសង្កាត់ Qingpu ជាយទីក្រុងស៊ាងហៃជាច្រើនដង។
លោកក៏បានផ្តល់សេវាប្រឹក្សាសុខភាពតាមអនឡាញដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺ និងបានចេញវេជ្ជបញ្ជាឱសថព្យាបាលសម្រាប់អ្នកជំងឺដែលត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ផងដែរ។
ដោយនិយាយអំពីមូលហេតុដែលលោកបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងការឆ្លងរាលដាលនៅទីក្រុងសៀងហៃ លោក Guan បាននិយាយថា «ក្នុងនាមជាវេជ្ជបណ្ឌិតមួយរូប ខ្ញុំតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកនៅពេលណាដែលត្រូវការខ្ញុំ ដោយមិនគិតពីសញ្ជាតិរបស់ខ្ញុំនោះទេ»៕(ប្រភព BRNN បកប្រែដោយលោក យា ចិន្តាខន្តី)