ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អ្នកជិះកង់៣២៨នាក់ប្រកួតគ្នាយ៉ាងស្វិតស្វាញលើភ្នំពោរពេញដោយឧបសគ្គក្នុងខេត្តកំពត

អ្នកជិះកង់៣២៨នាក់ប្រកួតគ្នាយ៉ាងស្វិតស្វាញលើភ្នំពោរពេញដោយឧបសគ្គក្នុងខេត្តកំពត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃទី១ ខែឧសភា អ្នកស្រលាញ់ការជិះកង់ និងកីឡាករ កីឡាការីនីអាជីពប្រមាណជាង៣២៧នាក់បានចូលរួមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល ២០២២ជុំទី១ធ្វើឡើងនៅលើភ្នំកកេសស្ថិតក្នុងទឹកដីនៃខេត្តកំពត។

លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 ឲ្យដឹងថាជុំទី១បានទាក់ទាញកីឡាករ កីឡាការីនីជម្រើសជាតិ មហាជនដែលស្រលាញ់ការជិះកង់ទាំងក្មេងចាស់ប្រុសស្រី និងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុងចូលរួមជាច្រើនសរុបរហូតដល់ទៅ៣២៨នាក់ធ្វើការប្រណាំងយ៉ាងស្វិតស្វាញ និងពោរពេញដោយថាមពល។

លោក Pierre Yves Catry មានប្រសាសន៍ថា៖ «ទីលានប្រណាំងនៅកំពតមានស្ថានភាពផ្លូវលំបាក មានផ្លូវទួល ផ្លូវថ្ម ដែលទាមទារការប្រើប្រាស់កម្លាំងខ្លាំង និងត្រូវមានបច្ចេកទេសជំនាញជិះកង់ខ្លាំងនៅពេលប្រណាំង។ ទោះបីស្ថានភាពលំបាកក៏ដោយ កីឡាករ​ កីឡាការីនីជាច្រើនចូលរួមប្រណាំងយ៉ាងសប្បាយរីករាយ ថែមទាំងអាចស្វែងយល់គន្លឹះក្នុងការជិះកង់ភ្នំ និងអាចពង្រឹងបទពិសោធន៍បច្ចេកទេសរបស់ខ្លួន»។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងដែរថា៖ «ទីលានប្រណាំងជុំទី១នេះស្ថិតក្នុងតំបន់ទេសចរណ៍ធម្មជាតិដ៏គួរឲ្យទាក់ទាញ ធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងកង់ភ្នំទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសមានពលរដ្ឋរស់នៅក្នុងតំបន់ និងនៅតាមបណ្តាខេត្តនានាបានអញ្ជើញមកទស្សនាផ្ទាល់ភ្នែកយ៉ាងច្រើនកុះករ ដែលធ្វើឲ្យជុំទី១មានភាពអ៊ូអរ និងសប្បាយជាខ្លាំង»។

បើតាមអ្នកស្រី គង់ កុសល ក្រៅពីសកម្មភាពនៃការប្រណាំងកង់យ៉ាងរស់រវើកនោះ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ក៏មានការរៀបចំការភ្លក់ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងស្រាបៀរ កម្ពុជាដោយឥតគិតថ្លៃផងដែរ ដែលបន្ថែមភាពសប្បាយរីករាយកាន់តែខ្លាំងដល់អ្នកចូលរួមព្រឹត្តិការណ៍រយៈពេលកន្លះថ្ងៃនេះ។

នេះគឺជាព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដែលមានវិញ្ញាសារប្រកួត ១៤ផ្សេងគ្នា បើកស្វាគមន៍ដល់មហាជនគ្រប់រូប ធ្វើការប្រកួតកម្សាន្តសម្រាប់សុខភាព និងពង្រឹងសមត្ថភាពអ្នកជិះកង់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ FLYING BIKES2 ក្រោមការគាំទ្រពីសហព័ន្ធខ្មែរកីឡាទោចក្រយាន និងឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ គ្រោងធ្វើឡើងចំនួន ៥ជុំ នៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ព្រែកលៀបក្នុងរាជធានីភ្នំពេញ និងឧទ្យានជាតិគិរីរម្យ។

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!