កំពង់ត្របែក ខេត្តព្រៃវែង៖នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាលចត្វាសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ខែឧសភា ឆ្នាំ២០២២
លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានដឹកនាំកងកម្លាំង
ក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកថវិកា រួមទាំង
សម្ភារ:មួយចំនួនទៅជូនលោកស្រីអនុសេនីយ៍ឯក អ៊ុន បំណង អធិការរងនគរបាលស្រុក ដែលលោកស្រីមានជម្ងឺដុះសាច់បំពង់កទើបនឹងវះកាត់រួច បច្ចុប្បន្នចេញពីពេទ្យ ហេីយកំពុងសំរាកព្យាបាលបន្តនៅផ្ទះ របស់ខ្លួនភូមិព្រៃម្នាស់ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងនោះមាន សប្បុរស់ជន ដែលជួយឧបត្ថម្ភ÷
១-ចៅអធិការវត្តតាង៉ែតឧបត្ថម្ភ១០០.០០០៛
២-ចៅអធិការវត្តថ្នាខាន់ ១០០.០០០៛
៣-ចៅអធិការវត្តគ្រើល ១០០.០០០៛
៤-អង្គភាពអធិការដ្ឋាន៧០៥.០០០៛។ -សរុបថវិកា ១.០៥០.០០០៛និង
-មី១កេះ
-ទឹកដោះគោឆៅ១ឡូ
-ទឹកក្រូច១កេះ
-ទឹកវីតាល់១កេះ ។
លោកវរសេនីយ៍ឯក
បានពាំនាំពាក្យបណ្តាំសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោ ព្រំុ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងផងដែរ។
ជាចុងក្រោយលោកអធិការបានណែនាំ សូមអោយថែរក្សាសុខភាពនិងជូនពរអោយឆាប់ជាពីជម្ងឺក្នុងពេលឆាប់ ដើម្បីបំពេញភារកិច្ចជូនដល់ប្រជាពលរដ្ឋនឹងសង្គមជាតិយើង។