ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រធាន​គណបក្ស​ប្រជាជន​ខេត្តកំពង់ចាម​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ចំនួន ៣៦៦ នាក់ នៅ​ស្រុក​កងមាស

ប្រធាន​គណបក្ស​ប្រជាជន​ខេត្តកំពង់ចាម​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ចំនួន ៣៦៦ នាក់ នៅ​ស្រុក​កងមាស

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​កំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២​នេះ នៅ​បរិវេណ​វត្ត​ភូមិ​ថ្មី ឃុំ​រកា​គយ ស្រុក​កងមាស បានប្រកាស​បញ្ចូល​សមា​ជិ​ក​ថ្មី​ចំនួន ៣៦៦​នាក់ ស្រី ២០៥​នាក់ ដើម្បី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម ។​

ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន គឺ​សម្ដេច​បានដាក់​ចេញ​នូវ​វិធានការ ក្នុងការ​ដឹកនាំ​គណបក្ស ក៏ដូចជា​ការដឹកនាំរ​ដ្ឋា​ភិ​បាល នាំមក​នូវ​សុខសន្តិភាព និង​ការរីកចម្រើន​រុងរឿង នឹង​នាំមក​នូវ​ជីវភាព រីកចម្រើន​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​មិនមាន​ប្រកាន់​និន្នាការ​នយោបាយ​គណបក្ស​ណាមួយ​ឡើយ ។


ឯកឧត្តម អ៊ុន ចាន់​ដា បាន​បញ្ជាក់ថា ដោយ​ការមើលឃើញ​ដូច្នេះ ទើប​បងប្អូន​ដែលជា​សមាជិក សមាជិកា​ថ្មី ទាំង ៣៦៦​នាក់ សម្រេចចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន ដោយ​ការពេញចិត្ត រួមសុខ​រួមទុក្ខ​ជាមួយគ្នា ជា​មហា​គ្រួសារ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ពោលគឺ រួមគ្នា​ដោះស្រាយ​បញ្ហា និង​រួមគ្នា សប្បាយ រីករាយ​ជាមួយនឹង​សមិទ្ធផល និង​ការរីកចម្រើន ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំ​មកឱ្យ​ប្រជាពលរដ្ឋ​ដូច​សព្វថ្ងៃនេះ ។​

ជាមួយគ្នា​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​យក​ឱកាស​នោះ សម្ដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ថ្នាក់កណ្ដាល​គណបក្ស​ប្រជាជន ចុះជួយ​ស្រុក​កងមាស និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន នៅក្នុង​មូលដ្ឋាន នៃ​ស្រុក​កងមាស ពិសេស​ឃុំ​រកា​គយ ដែល​បាន​ខិតខំ​ធ្វើ​ការងារ ក្នុងការ​រៀបចំ​បញ្ចូល​សមាជិក​ថ្មី បាន​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នាពេលនេះ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!