ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមបានបញ្ជាក់ថា គណបក្សប្រជាជនម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រធានគណបក្ស គឺបាននាំមកនូវ សុខសន្តិភាព និងការអភិវឌ្ឍន៍ កម្រិតជីវភាពរស់នៅជូនដល់ប្រជាពលរដ្ឋទូទៅដោយមិនមាន ការប្រកាន់និន្នាគណបក្សនោះទេ។ ការបញ្ជាក់បែបនេះគឺធ្វើឡើងនៅក្នុងឱកាស ដែលឯក ឧត្តម អ៊ុន ចាន់ដា បានចូលរួមក្នុងពិធីសំណេះសំណាល និងបញ្ជូលសមាជិកគណបក្ស ប្រជាជន កម្ពុជាចំនួន៣៦៧នាក់ស្ថិតនៅក្នុងភូមិថ្មី ឃុំរកាគយ ស្រុកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះដោយមានការចូលរួមពីសំណាក់ឯឧកត្តម ខ្លូត ផន ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម គង់ ភូមីកា ប្រធានក្រុមការងារចុះជួយឃុំរកាគយ។
នៅក្នុងឱកាសសំណេះសំណាលនេះឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ញ្ជាក់ទៀត ថាការសម្រេចចូលរួមរស់ក្នុងជីវភាពនយោបាយរបស់គណបក្សប្រជាជានកម្ពុជានាពេលនេះគឺចូលដោយគ្មានការបង្ខិតបង្ខំ និងចូលដោយស្មគ្រចិត្ត និងបានមើលឃើញពីការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាដែលនាំមកនូវការរីកចម្រើន មានសាមគ្គីភាព ឯកភាពក្នុងការដឹ កនាំមកនូវភាពសុខសប្បាយនិងភាពសុខសាន្តក្នុងការរស់នៅក៏ដូចលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ដោយមើលឃើញបែបនេះហើយទើបសមាជិកជសមាជិកាទាំង អស់បានសម្រេចចិត្តត្រឹមត្រូវចុងក្រោយក្នុងការចាប់យកគណបកក្សប្រជាជនកម្ពុជាដែលជា គណបក្សចាស់ទុំដែលមានឫសគល់រឹងមាំជាងគេ។ យ៉ាងណាក៏ដោយឯកឧត្តម អ៊ុន ចាន់ដា បន្តថាបន្ទាប់ពីចូលរួមរស់ក្នុងជីវភាពនយោបាយនេះហើយគឺត្រូវចេះរួមរស់ រួមសុខរួមទុក្ខជា មួយគ្នាក្នុងមហាគ្រួសាររបស់គណបក្ស និងរួមគ្នាដោះស្រាយបញ្ហា និងសប្បាយរីករាយ ជាមួយគ្នានូវសមិទ្ធផលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសសំណេះ សំណាល និងបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣៦៧នាក់ស្ថិតនៅក្នុងភូមិថ្មី ឃុំរកាគយ ស្រុកងមាសនេះដែរឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់នៅពេលឆាប់ៗខាងមុខនេះសូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា និង បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយគ្នានេះដែរឧឯត្តម និងក្រុមការងារក៏បាន ឧបត្ថមជាថវិកាចំនួន៥លានរៀលដល់វត្តភូមិថ្មីផងដែរ៕