ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

មន្ត្រីជំនាញសុខាភិបាល អំពាវនាវឱ្យមាតាបិតាយកចិត្តទុកដាក់ចំពោះកូនតូចៗ ខណៈរយៈពេលបួនខែដើមឆ្នាំនេះករណីកើតជំងឺគ្រុនឈាមមានការកើនឡើង

មន្ត្រីជំនាញសុខាភិបាល អំពាវនាវឱ្យមាតាបិតាយកចិត្តទុកដាក់ចំពោះកូនតូចៗ ខណៈរយៈពេលបួនខែដើមឆ្នាំនេះករណីកើតជំងឺគ្រុនឈាមមានការកើនឡើង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្ត្រីជំនាញសុខាភិ បាល អំពាវនាវឱ្យមាតាបិតា ត្រូវយកចិត្តទុកដាក់ចំពោះកូនតូចៗខណៈរយៈពេលបួនខែដើមឆ្នាំនេះ ករណីកើតឡើងជំងឺគ្រុនឈាម នៅក្នុងប្រទេសកម្ពុជា គឺមានរហូត ដល់ទៅ ជាង៦០០ករណី ដូចនេះត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីកាត់បន្ថយការស្លាប់ និងឆ្លងនូវជំងឺមួយនេះ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖

លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានមាន ប្រសាសន៍ថា ទិន្នន័យនៃការឆ្លង និងករណីកើតជំងឺគ្រុន ឈាមនៅក្នុងប្រទេសកម្ពុជា ត្រឹមតែរយៈពេលបួនខែដើម ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាម ជាង ៦០០ករណី បើធៀបរយៈ ពេលដូចគ្នាកាលពីឆ្នាំ ២០២១ គឺមានការកើនឡើងច្រើនជាង ហើយចំនួននេះក៏នឹងបន្តហក់ឡើងកាន់តែច្រើន ឡើងទ្វេដង។ លោកវេជ្ជបណ្ឌិតបានបន្តថា ខេត្តដែលមានជំងឺគ្រុនឈាមច្រើនជាងគេនោះ គឺ រាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ស្ពឺ កំពង់ធំ និងខេត្តកំពង់ចាម ។ ជាមួយគ្នានេះ មន្ត្រីសុខាភិបាលក៏បានចាប់ផ្តើមធ្វើសកម្មភាព នៅក្នុងការចុះដាក់ថ្នាំអាបែតជាបន្តបន្ទាប់ នៅតាមបណ្ដាខេត្តទាំងនោះ ដើម្បីទប់ស្កាត់ការឆ្លង និងការកកើតមូសខ្លា ដែលជាភ្នាក់ ងារចម្លងជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា រដូវវស្សាគឺមានភ្លៀងធ្លាក់ច្រើនជាហូរហែជាឱកាសមួយ នៃការបង្កលក្ខណៈងាយ ស្រួល ឱ្យសត្វមូសខ្លាកើតកាន់តែខ្លាំង និងកាន់តែច្រើន ហើយជំងឺគ្រុនឈាមកើតមានច្រើនឡើងផងដែរ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះកូនតូចៗ ដោយកុំទុកឱ្យកូននៅតែម្នាក់ ឯង ឬក៏គេងដោយមិនបានដាក់មុងជាដើម ជាពិសេសគឺចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង ៦ល្ងាច ព្រោះចន្លោះពេលនេះគឺជាពេលដែលសត្វមូសខ្លាចេញ។

រយៈពេលបួនខែដើមឆ្នាំនេះ គឺយើងមានជាង ៦០០ករណី ហើយស្លាប់១ ករណី ប៉ុន្មានខែនេះយើងមើលទម្រង់វាច្រើនមែន ប៉ុន្តែទោះជាយ៉ាងណាក្ដី យើងនៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ភ្លៀងវាចេះតែមានច្រើន យើងដឹងស្រាប់ហើយជំងឺគ្រុនឈាមនេះគឺវាពាក់ព័ន្ធទៅនឹងកត្តាអាកាសធាតុ និងភ្លៀង អ៊ីចឹងសុំឱ្យប្រជាជនយើងទាំងអស់ប្រុងប្រយ័ត្ន ឧស្សាហ៍លាងពាង យើងមានភ្នាក់ងារសុខាភិបាល គាត់ដាក់អាបែត គឺនៅចាំឱ្យគេដាក់អាបែត ឱ្យបានត្រឹមត្រូវ បើមានសម្បកកង់ឡាន កង់ម៉ូតូ នៅក្រៅផ្ទះគឺយកវាចេញ កុំឱ្យទឹកភ្លៀងមកដក់វាកើតជាដង្កូវ ទឹក ហើយបើមាននរណាម្នាក់ដែលមានការសង្ស័យ ក្តៅខ្លួន អាចមានជំងឺគ្រុនឈាមគឺយកមកពេទ្យជាបន្ទាន់ អ៊ីចឹងយើងត្រូវតែប្រុងប្រយ័ត្នជំងឺគ្រុន ឈាម ដែលមានឱកាសកើន ឡើងគ្រប់ពេលវេលាទាំងអស់ ហើយជាធម្មតាវាអាចកើត ឡើង២ទៅ៣ដងជាធម្មតា នៅក្នុងរដូវវស្សា ។

លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបែតប្រមាណជា១០០តោន សេរ៉ូម៦ទៅ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ចំនួន៦០០០លីត្រ និងបានត្រៀមនូវខិត្តប័ណ្ណអប់រំ ស្ដីពីជំងឺគ្រុនឈាម ដើម្បីបង្ការនិងទប់ស្កាត់ ក្នុងករណីជំងឺគ្រុនឈាមនេះ មានការឆ្លងរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!