ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល=>កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​=>សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
0

ប្រជាពលរដ្ឋ មានកា រអ៊ូរទាំចំពោះដេប៉ូខ្សាច់ស្តិតនៅ ក្បែរស្ពានព្រែកសំរោង ក្រុងតាខ្មៅ កំពុងបំផ្លាញផ្លូវ និង ប៉ះពាល់បរិស្ថានជាខ្លាំង..!(វគ្គ១)

ប្រជាពលរដ្ឋ មានកា រអ៊ូរទាំចំពោះដេប៉ូខ្សាច់ស្តិតនៅ ក្បែរស្ពានព្រែកសំរោង ក្រុងតាខ្មៅ កំពុងបំផ្លាញផ្លូវ និង ប៉ះពាល់បរិស្ថានជាខ្លាំង..!(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២

កណ្តាល៖តាមប្រភពពីប្រពលរដ្ឋ បានអោយដឹងថាដេប៉ូខ្សាច់ ក្បែរស្ពានព្រែកសំរោង ក្រុងតាខ្មៅ បាននិងកំពុងបំផ្លាញផ្លូវ និង ប៉ះពាល់សុខភាពពលរដ្ឋជាខ្លាំង ខណៈក្រុមរថយន្តដឹកខ្សាច់រាប់រយគ្រឿង ដែលដឹកចេញពីដេប៉ូខ្សាច់នោះ ដូចហែរបុណ្យកឋិន ទាំងថ្ងៃ ទាំងយប់ ពោលគឺ ២៤ម៉ោងលើ២៤ម៉ោង តែម្តង ។

ទីតាំងដេប៉ូខ្សាច់ទាំងនេះ ស្ថិតនៅ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះ សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពួកគាត់ពិបាករស់នៅខ្លាំងណាស់ ពេលថ្ងៃហុយខ្លាំង ពេលយប់ថ្លង់សម្លេងរថយន្តបើកបរលឿនៗ ។

ប្រជាពលរដ្ឋ បន្ថែមថា ពួកគាត់មិនដឹងថាត្រូវធ្វើយ៉ាងណាទៀតទេ បើជម្រាបប្រាប់អាជ្ញាធរ រួចហើយ តែគ្មានប្រសិទ្ធភាពទាល់តែសោះ គឺ នៅដដែលៗធ្វើអោយប្រជាពលរដ្ឋជួបការលំបាកជាខ្លាំង ហើយមិនដឹងថា ម្ចាស់ដេប៉ូខ្សាច់ទាំងនេះ មានបុណ្យសក្តិ ខ្សែធំ ប៉ុណ្ណា នោះទេ ។

បើនិយាយរឿងសម្លេងរថយន្តបើកបរវិញ គឺ យប់ឡើងដេកមិនបានស្រួលនោះទេ សម្លេងថ្លង់ និង អាអ៊ិចកាយខ្សាច់ផង ក្រុមឡានដឹកខ្សាច់ផង ។

ដោយឡែកផ្លូវ ខ្សាច់ ទឹកហូរ ពេញផ្លូវ ធ្វើអោយខ្សាច់ ដី កក ពូនលើផ្លូវ ក្លាយជាភក់ រអិល ដល់អ្នកការធ្វើដំណើរជាខ្លាំងហើយ វាងាយធ្វើអោយកើតឡើងគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង ។

ប្រជាពលរដ្ឋ សង្ឃឹមថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នឹងដោះស្រាយបញ្ហានេះ ជូនដល់ប្រជាពលរដ្ឋ របស់លោកមិនខាន ៕

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!