ភ្នំពេញ៖នាព្រឹកថ្ងៃ សៅរ៍៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២
ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស រួមជាមួយអនុប្រធានក្រុមការងារ មន្ត្រីក្រុមការងារក្រោមឱវាទ អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសាខាបក្ស ប្រធាន-អនុប្រធាន អនុសាខាបក្ស សកម្មជន គណបក្សប្រជាជនកម្ពុជា និងយុវជន(សសយក) ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលមានវត្តមានចូលរួមសរុបចំនួនជាង៤០០នាក់។
ក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង បានចែក ខោអាវកីឡាសរុបចំនួន ៣,១៤៤កំប្លេ, បាល់ចំនួន៩០គ្រាប់ ប្រគល់ជូនតាម ភូមិ និងសាលារៀន ដើម្បីយកទៅចែកជូនដល់កុមារ យុវសិស្ស ទាំងអស់ដែលរស់នៅក្នុងសង្កាត់ព្រែកកំពឹស ចាប់ពីអាយុ ០២ឆ្នាំដល់១៧ឆ្នាំ ក៏ដូចជាយុវសិស្សមកពីមូលដ្ឋានផ្សេងៗ ដែលកំពុងសិក្សាតាមបណ្តាសាលារៀនក្នុងសង្កាត់ព្រែកកំពឹស ដោយមិនប្រកាន់និន្នាការនយោបាយ ព្រមទាំងបានចែកជូននូវជែលលាងសម្អាតដៃចំនួន ៣,៤៤៦ដប ជូនតាមគ្រួសារទាំងអស់ក្នុងសង្កាត់ព្រែកកំពឹស ដោយក្នុង០១គ្រួសារទទួលបានជែល០២ដប។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់រួមមាន នំប៉ាវ ភេសជ្ជៈ និងទឹកសុទ្ធ ចែកជូនដល់សមាជិកចូលរួមទាំងអស់បរិភោគ រួមទាំងចែកជូនថវិកាក្នុងម្នាក់ៗទទួលបានចំនួន៣០,០០០រៀលគ្រប់ៗគ្នា ក្រោមបរិយាកាសរីករាយ ប្រកបដោយ មនោសញ្ចេតនាស្និទ្ធស្នាលក្រៃលែង ៕