ទីក្រុងប៉េកាំងបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ក្នុងស្រុកចំនួន ៣៩នាក់នៅចន្លោះម៉ោង ៣:០០រសៀលថ្ងៃសៅរ៍ និងម៉ោង ៣:០០រសៀលថ្ងៃអាទិត្យ។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងកាលពីថ្ងៃអាទិត្យ។
លោក Pang Xinghuo អនុប្រធានមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺទីក្រុងប៉េកាំង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីឆ្លងថ្មីទាំងអស់នោះ គឺជាអ្នកដែលស្ថិតក្រោមការធ្វើចត្តាឡីស័ក។ ពួកគេត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យដែលបានកំណត់សម្រាប់ការព្យាបាលដាច់ដោយឡែករួចរាល់អស់ហើយ។
គិតត្រឹមម៉ោង៣:០០រសៀលកាលពីថ្ងៃអាទិត្យ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៧២៧នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុងប៉េកាំងចាប់តាំងពីការផ្ទុះឡើងជាថ្មីនៃករណីឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែមេសា ដោយនៅក្នុងនោះមានការឆ្លងនៅក្នុងស្រុកចំនួន១៥។ រដ្ឋធានីរបស់ប្រទេសចិននេះ បច្ចុប្បន្នមានតំបន់ហានិភ័យខ្ពស់ចំនួន២១ និងតំបន់ហានិភ័យមធ្យមចំនួន៣៣៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)