ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្ដេច ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​នឹង​ឥស្សរជន​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ចូលរួម​ដង្ហែ​សព សម្ដេច​ឧត្ដម​ទេព​ញាណ ហ៊ុន ណេង​ទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណ​គី​រី​រតនៈ​ភ្នំ​ប្រុស​

សម្ដេច ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​នឹង​ឥស្សរជន​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ចូលរួម​ដង្ហែ​សព សម្ដេច​ឧត្ដម​ទេព​ញាណ ហ៊ុន ណេង​ទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណ​គី​រី​រតនៈ​ភ្នំ​ប្រុស​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួម​នឹង​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​ចូលរួម​ដង្ហែ​សព សម្ដេច​ឧត្ដម​ទេព​ញាណ ហ៊ុន ណេង ពី​គេហដ្ឋាន​ស្ថិតនៅ​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណ​គី​រី​រតនៈ​ភ្នំ​ប្រុស ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២២ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ បរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បានចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ លោក ព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុស​សម្ដេច​តេ​ជោ ហ៊ុន សែន ជា «​សម្ដេច​ឧត្ដម​ទេព​ញាណ​»​។​

គួរ​រំលឹក​ផងដែរ​ថា ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធាន គណៈកម្មការ ទី ៤ នៃ រដ្ឋសភា ដែល បានទទួល មរណភាព នៅ ម៉ោង ៦ និង ២៥ នាទី ល្ងាច ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ ក្នុង ជន្មាយុ ៧២ ឆ្នាំ ហើយ សព របស់ ឯកឧត្តម ហ៊ុន ណេង ត្រូវ តម្កល់ ធ្វើបុណ្យ នៅ គេហដ្ឋាន ដែល ស្ថិតនៅ ភូមិ ទី ៧ សង្កាត់ កំពង់ចាម ក្រុង កំពង់ចាម ខេត្តកំពង់ចាម ទៅតាម ប្រពៃណី ព្រះពុទ្ធសាសនា ហើយ នៅ ថ្ងៃ ចន្ទ ទី ០៩ ខែឧសភា ឆ្នាំ ២០២២​នេះ សព ឯកឧត្តម ហ៊ុន ណេង នឹងត្រូវ ដង្ហែ ទៅ បញ្ចុះ នៅ វត្ត សុវណ្ណ គិរី រតនៈ ស្ថិតនៅ ភ្នំ ប្រុស ភូមិ ត្រពាំង ចារ ឃុំ ក្រឡា ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។​

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា ជីវប្រវត្តិ សង្ខេប របស់ ឯកឧត្តម ហ៊ុន ណេង មានឈ្មោះ ដើម ហ៊ុន ឡុង សេង កើត នៅ ថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៩៥០ នៅ ភូមិ ពាម ក្រៅ ឃុំ ពាម កោះ ស្នា ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុង គ្រួសារ កសិករ​ដែលមាន ឪពុក ឈ្មោះ ហ៊ុន នាង និង ម្តាយ ឈ្មោះ ឌី ប៉ុក​។ ឯកឧត្តម ជា កូន ទី ២ ក្នុងចំណោម បងប្អូន ៦ នាក់ ក្នុងនោះ ស្រី ៣ នាក់ ។ ឯកឧត្តម ហ៊ុន ណេង បាន រៀប អាពាហ៍ពិពាហ៍ ជាមួយនឹង​លោកជំទាវ លាង វួ ច ឆេង នៅ ឆ្នាំ ១៩៧១ និង មាន បុត្រាបុត្រី ចំនួន ៦ នាក់ ក្នុងនោះ ស្រី ៣ នាក់ ។​

ក្នុងនាម ជា កូន កសិករ ម្នាក់ នៅមុន ឆ្នាំ ១៩៧០ ឯកឧត្តម បាន តស៊ូ សិក្សា រៀនសូត្រ នៅ សាលា បឋមសិក្សា ពាម កោះ ស្នា និង បន្ត នៅ អនុវិទ្យាល័យ ស្ទឹងត្រង់ ។​ជា បន្តបន្ទាប់ ឯកឧត្តម បាន ខិតខំ ប​ន្ក​ការសិក្សា រៀនសូត្រ រហូតដល់ ចប់ ថ្នាក់អនុបណ្ឌិត ផ្នែក គ្រប់គ្រង សេដ្ឋកិច្ច និង រដ្ឋបាល នៅ ឆ្នាំ ១៩៩៧ ។​មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បាន ទទួល នូវ សញ្ញាបត្រ បណ្ឌិត កិត្តិយស ពី ស្ថាប័ន សាកលវិទ្យាល័យ ជាតិ និង អន្តរជាតិ មួយចំនួន​ផងដែរ ។​

​ក្នុង ចន្លោះ ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៥ ឯកឧត្តម ស្ថិតនៅក្នុង តំបន់ រំដោះ នា ស្រុកកំណើត និង ក្រោយ ពេល​ប្រទេសជាតិ ធ្លាក់ ក្នុង របប ប្រល័យពូជសាសន៍ ប៉ុលពត ឯកឧត្តម បាន ចូល បម្រើ ក្នុង កងទ័ព នៃ រណសិរ្ស​សាមគ្គី សង្គ្រោះ ជាតិ កម្ពុជា ។ ចាប់ ពី ពេលនោះ រហូតមក ដោយសារ ឯកឧត្តម មាន បញ្ញា ឈ្លាសវៃ និង មាន សមត្ថភាព ឯកឧត្តម ក៏ត្រូវ បានតែងតាំង ក្នុង មុខនាទី ជា បន្តបន្ទាប់ រួមមាន ៖

ជាប្រធាន មន្ទីរ ខេត្តកំពង់ចាម នៅ ឆ្នាំ ១៩៧៩ ជា ប្រធាន មន្ទីរ ផែនការ ខេត្តកំពង់ចាម នៅ ឆ្នាំ ១៩៨១ ជា​អភិបាលស្រុក ក្រូចឆ្មារ នៅ ឆ្នាំ ១៩៨២ ជា អភិបាល ខេត្តកំពង់ចាម នៅ ឆ្នាំ ១៩៨៤ ជា​អភិបាល​ខេត្តស្វាយរៀង​នៅ ឆ្នាំ ១៩៩៩ និង វិល ត្រឡប់ មក ធ្វើជា អភិបាល ខេត្តកំពង់ចាម វិញ នៅ ឆ្នាំ ២០០៥ ឯកឧត្តម បាន ចូល និវត្ត នៅ ឆ្នាំ ២០១៣ និង ត្រូវ បាន ឈរឈ្មោះ និង ជាប់ឆ្នោត ជា អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តកំពង់ចាម និង ត្រូវ បាន ជ្រើសតាំង ជា សមាជិក គណៈ ក ម្មា ធិ ការ អចិន្ត្រៃយ៍ រដ្ឋសភា និង ជា ប្រធាន គណៈកម្មការ មហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ រដ្ឋ សភាព ជាតិ រហូត មកដល់ បច្ចុប្បន្ន ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!