ថ្ងៃទី១០ខែឧសភាឆ្នាំ២០២២
តាមប្រភពព័ត៌មានបានអោយដឹងថា សៃវៀនប្រជល់មាន់នឹងអាប៉ោង ស្ថិតនៅតាមណ្ដោយផ្លូវជាតិលេខ៧៨ ចម្ងាយពីរ វង់មូលអូពងមាន់ ២គីឡូម៉ែត្រ ក្នុង ភូមិរាជ មង្គល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅក្នុងដីចំការស្វាយចន្ទី លេងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្លាចសមត្ថកិច្ចចុះបង្ក្រាបនោះទេ! ប្រហែលម្ចាស់សៃវៀនសែនព្រើនត្រូវហើយមើលទៅ ទើបទីតាំងនេះ ដំណើរការរហូតមិនអាក់ខានបែបនេះ? ។
ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានគាត់ផងដែរ»។
ហើយបងប្អូនប្រពលរដ្ឋ មានសង្ឃឹមនឹងជឿជាក់លើ
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង
លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
លោកសាយ កុសល អភិបាលក្រុងស្ទឹងត្រែងនឹងលោកអធិការក្រុងស្ទឹងត្រែង
មេត្តា មានចំណាត់ការចំពោះករណី ល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុចផង ៕(នៅមានត)
សូមបញ្ជាក់ថានេះជាកាលើឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដែលលោកមិនពេញចិត្តចំពោះក្នុងតំបន់គាត់កើតមានល្បែងសុីសងខុសច្បាប់ហើយសមត្ថកិច្ចមិនបង្រ្កាប។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!