ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើបុគ្គលរុស្សីចំនួន៣៣ ក្រុមហ៊ុនរុស្ស៊ីចំនួន២២ និងនាវារុស្ស៊ីចំនួន ៦៩គ្រឿង

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើបុគ្គលរុស្សីចំនួន៣៣ ក្រុមហ៊ុនរុស្ស៊ីចំនួន២២ និងនាវារុស្ស៊ីចំនួន ៦៩គ្រឿង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកបានបន្ថែមបញ្ជីទណ្ឌកម្មរបស់ខ្លួនជាមួយនឹងបុគ្គលរុស្សីចំនួន ៣៣នាក់ ក្រុមហ៊ុនរុស្ស៊ីចំនួន ២២ និងនាវាដែលមានទង់ជាតិរុស្ស៊ីចំនួន ៦៩គ្រឿងទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ការដាក់ទណ្ឌកម្មនេះអនុវត្តចំពោះធនាគារឧស្សាហកម្មមូស្គូ និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនដប់របស់ខ្លួន គឺក្រុមហ៊ុន Agropromyshlenny Kompleks Voronezhski ក្រុមហ៊ុនជណ្តើរយន្ត Anninskii ក្រុមហ៊ុនសវនកម្ម Konsalt ក្រុមហ៊ុន Belinveststroi ក្រុមហ៊ុន Dve Stolitsy ក្រុមហ៊ុន Kontrakt ក្រុមហ៊ុន Ladoga ក្រុមហ៊ុន Nekommercheskaya Organizatsiya Fond Khimicheskoe Razoruzhenie I Konversiya ក្រុមហ៊ុន Azovskaya Zernovaya Kompaniya ក្រុមហ៊ុន Ekspluatiruyushchaya Kompaniya Tsentr។

ទណ្ឌកម្មទាំងនេះក៏នឹងត្រូវអនុវត្តផងដែរទៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋចំនួនបីរបស់រុស្ស៊ី គឺទូរទស្សន៍ Channel One Russia ទូរទស្សន៍ Rossiya-1 និងទូរទស្សន៍ NTV។

ក្រៅពីនេះ បញ្ជីទណ្ឌកម្មនេះក៏រួមមាននាយកប្រតិបត្តិធនាគារ Sberbank ចំនួន ៨នាក់ និងនាយកប្រតិបត្តិធនាគារ Gazprombank ចំនួន ២៥នាក់។

ឯកសារនេះបាននិយាយថា «នាយកប្រតិបត្តិពីរនាក់នៃធនាគារ GPB គីលោក Andrey Igorevich Akimov (Akimov) និងលោក Alexey Borisovich Miller (Miller) ត្រូវបានបានដាក់ទណ្ឌកម្មកាលពីមុនផងដែរ គឺនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ដោយអនុលោមតាម E.O. 13661 ហើយត្រូវបានដាក់ទណ្ឌកម្មឡើងវិញម្តងទៀតនៅថ្ងៃនេះ»។

ការដាក់ទណ្ឌកម្មនេះក៏ត្រូវបានអនុវត្តទៅលើក្រុមហ៊ុន Promtekhnologiya ដែលជាក្រុមហ៊ុនផលិតកាំភ្លើងក្រោមម៉ាកសញ្ញា ORSIS ផងដែរ។

យោងតាមក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា វាគឺជាក្រុមហ៊ុនការពារជាតិឯកជនដែលផ្គត់ផ្គង់ផលិតផលរបស់ខ្លួនដល់សេវាកម្មយោធា និងចារកម្មរបស់រុស្ស៊ី។ ឯកសារនេះបានអះអាងថា ក្រុមហុន Promtekhnologiya បានផ្សារភ្ជាប់ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីជាយូរមកហើយ។

យោងតាមបញ្ជីទណ្ឌកម្មនេះ មានក្រុមហ៊ុនរុស្ស៊ីចំនួនប្រាំបីទៀតដែលភ្ជាប់ជាមួយការរុករក ដែលរួមមានទាំងក្រុមហ៊ុន Oboronlogistika ដែលពាក់ព័ន្ធជាមួយក្រសួងការពារជាតិរបស់រុស្ស៊ី ក្រុមហ៊ុនដឹកជញ្ជូន Severnoye Morskoye Parokhodstvo និងក្រុមហ៊ុន Transmorflot ។
ការដាក់ទណ្ឌកម្មក៏ត្រូវបានដាក់ទៅលើនាវាចំនួន ៦៩គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំងនោះផងដែរ៕ (ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) 

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!