ខេត្តកណ្តាល៖ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២
ឯកឧត្ដម ចាបវន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានអំពាវនាវ អោយប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចូលរួម បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ អោយបានគ្រប់ៗគ្នា ។
ក្រៅពីជំរុញអោយប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះ និងពិនិត្យឈ្មោះ ឯកឧត្ដម ចាបវន្នី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ, បាត់ ឬរហែកអត្តសញ្ញាណបណ្ណ សូមរាយការណ៍មកដល់អាជ្ញាធរក្នុងមូលដ្ឋានអោយបានឆាប់រហ័សបំផុត។
ឯកឧត្ដម ចាបវន្នី លើកឡើងថា៖ រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខ បានដឹកនាំ ប្រទេសជាតិ នាំមកនូវ សុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ និយាយរួម និងនិយាយដោយឡែក ខេត្តកណ្ដាល ក្រោមការដឹកនាំ របស់ឯកឧត្តម បណ្ឌិតម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល ទោះបីកន្លងមកនេះ វិបត្តិកូវិដ១៩ បានបង្កផលប៉ះពាល់ ដល់ដំណើរការអភិវឌ្ឃន៍ខ្លះៗ ក៍ពិតមែនប៉ុន្តែជារួម ខេត្តសំរេចបាននូវ សមិទ្ធផលធំៗជាច្រើន។
ឯកឧត្ដម បានអំពាវនាវអោយ បងប្អូនបន្ត បង្កើនការយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានការសុវត្តិភាពរបស់ ក្រសួងសុខាភិបាល និងវិធានការដ៍មានប្រសិទ្ធភាព របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន “៣កុំនិង៣ការពារ “អោយបានខ្ជាប់ខ្ជួន៕