ស្រុកកៀនស្វាយ ខេត្តកណ្តាល៖នាថ្ងៃ ព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២
ប្រជាពលរដ្ឋរស់នៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលបានរៀបចំពិធីបួងសួងសុំ បារមីរក្សាដើមឈើទាលក៏ដូចជាបារមីរក្សាទឹកដីនឹងបារមីគ្រប់ទិសទីដើម្បីសុំស្ទូងស្រងដើមឈើទាលដែលបានដួលរំលំចូលក្នុងទឹកទន្លេរាប់សិបឆ្នាំមករក្សាទុកនៅលើគោគវិញ។
បើតាមសំដីរបស់បងប្អូនប្រជាពលរដ្ឋលោកបានប្រាបអង្គភាពយើងអោយដឹងថា ដើមឈើទាលដ៏ធំមួយដើមនេះមានអាយុកាលរាប់រយឆ្នាំមកហើយតែត្រូវបាក់ជ្រាំងទន្លេបណ្តាលអោយរំលំចូលក្នុងទឹកទន្លេបាសាក់កប់ដីអស់រយះជាច្រើឆ្នាំមកហើយ។
ប្រជាពលរដ្ឋបន្តថា ស្រាប់តែមកដល់ក្នុងខែឧសភានេះមានបងប្អូនខ្មែរអីស្លាមជានាក់នេសាទត្រីក្នុងទន្លេក៏បានប្រទះឃើញផុសអណ្តើតឡើង បន្ទាប់បានភ្ញាក់ផ្អើលដល់ប្រពលរដ្ឋ ហើយដឹងច្បាស់ថាជាដើមឈើទាលដែលបានបាត់បង់មកជាច្រើនឆ្នាំនោះក៏រៀបចំពិធីដើម្បីស្ទូងមករក្សាទុកវិញ។
បើតាមសំដីរបស់អុំម្នាក់ដែលមានវយ័ចំណាស់បានបន្តអោយដឹងទៀតថា កាលដើមលើយនៅក្នុងតំបន់របស់គាត់មានដើមឈើទាលមួយដើមយ៉ាងធំពេលនោះគាត់នាំគ្នាដាក់ឈ្មោះភូមិរបស់ពួកគាត់ថាភូមិឈើទាលដោយហេតុនេះហើយទើប បច្ចុប្បន្ន គេហៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មកដល់សព្វថ្ងៃនេះទៅ។
សូមបញ្ជាក់ថានេះជាសំដីប្រជាពលរដ្ឋលោកបានប្រាបមកអង្គភាពយើងខ្ញុំតែប៉ុណ្ណោះ បើមានការខុសស្គងយ៉ាងណាមេត្តាប្រាបមកចុះអង្គភាពយើងខ្ញុំរងចាំកែសំរួលពីសំណាក់បងប្អូនជានិច្ច សូមអរគុណ។