ស្រុកសន្ទុក ខេត្តកំពង់ធំ៖ ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២២
លោក ឃួន ប៊ុនណែត តំណាងអោយសប្បុរសជន នឹងជាក្រុមការងារគណបក្សប្រជាជនស្រុកសន្ទុក បានចុះសួរសុខទុក្ខនឹងនាំយកអំណោយ ជូនដល់ក្មួយប្រុស ឡុង ម៉េងលាភ មានជំងឺទឹកដក់ក្នុងខួរក្បាល ដែលរស់នៅភូមិ ចំបក់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ដោយមានការចូលរួមពីសំណាក់ លោកពូមេភូមិចំបក់ផងដែរ។
អំណោយដែលលោក ឃួន ប៊ុនណែត បាននាំយកទៅរួមមាន
.ទឹកដោះគោ៦កំប៉ុង .ទឹកដោះពពែ៥កំប៉ុង
.ទឹកដោះគោជូ៥យួរ
.ខោទឹកនោមនឹងថវិកាមួយចំនួនថែមទៀត។
ជាចុងក្រោយ លោកឃួន ប៊ុន ណែត ជំនួសមុខអោយក្មួយប្រុសនឹងក្រុមគ្រួសារ សូមគោរពជូនពរម្ចាស់ទានទាំងអស់ អោយជួបតែ សុភមង្គល វិបុលសុខ មហារប្រសេីរ អោយមានសុខភាពល្អ សំណាងល្អ កម្លាំងមាំមួន នឹងទទួលជោគជ័យគ្រប់ភារះកិច្ច។