នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាមួយខ្នង (បីបន្ទប់ ) ស្ថិតនៅក្នុងឃុំវាលពង់ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺសម្រាប់ជាប្រយោជន៍ជូនដល់កូនក្មួយដែលដល់អាយុចូលរៀន ហើយមានការខ្វះខាតថ្នាក់សម្រាប់រៀន។
ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង គណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានចូលរួមអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់នៅឃុំវាលពង់ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ដែលទើបទទួលបានសាលាមួយខ្នងដែលជាអំណោយរបស់ក្រុមការងារចុះជួយឃុំវាលពង់ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ។