ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃ សុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២
ឯកឧត្ដម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន បានចាត់តំណាង លោក ឡាក់ ម៉េងធី ឲ្យនាំយកអំណោយជាម៉ាស៊ីនថតចម្លង ម៉ាកCanon ADV C5240i មួយគ្រឿង មានតម្លៃ ១.១៥០ដុល្លារប្រគល់ជូនលោក ឯក សំណាង ចៅសង្កាត់ដើមមៀន សម្រាប់ប្រើប្រាស់នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះ លោកចៅសង្កាត់បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្ដម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ ដែលបានជួយឧបត្ថម្ភម៉ាស៊ីនថតចម្លងមួយគ្រឿងខាងលើដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងមូលដ្ឋានសង្កាត់ដើមមៀនទាំងមូល។
ជាមួយគ្នានោះលោក ឯក សំណាង ចៅសង្កាត់ដើមមៀន ក៏សូមបួងសួងនិងគោរពជូនពរ ឯកឧត្ដមប្រធានក្រុមការងារនិងលោក ឡាក់ ម៉េងធី ទទួលបានសុខភាពល្អបរិបូរណ៍និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕