ខេត្តរតនគិរី៖បុរសញៀនស្រាជាប្រចាំម្នាក់ខឹងប្រពន្ធកូនមិនរវល់និងខ្លួន ខឹងនៅម្នាក់ឯង បែកគំនិតយកដបសាំងដើរដុតបំផ្លាញផ្ទះចាំចំការរបស់កូនបង្កើតផង និងអ្នកជិតខាងផង បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រមាណ២០/៣០នាទី។ នៅត្រង់ចំណុចចំការម៉ាក្រែវ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ខេត្តរតនគិរី។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលំផាត់បានបញ្ចាក់ពេលធ្វើការឃាត់ខ្លួនបុរសរូបនេះទៅតាមការសម្របសម្រួលនិតិវិធីពីលោក កែវភក្តីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាតំបូងខេត្តរតនគិរី។
.ជនរងគ្រោះមានឈ្មោះ នួន សុខលី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។ របាយការណ៍បន្តពី ដំណើរតាមដើមទងនិងបង្ហាញពីអត្តសញ្ញាណបុរសញៀនស្រាស្រវឹងខួបដូចខាងគ្រោម៖
.ជនសង្ស័យមានឈ្មោះ សុន ថេន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យជាមនុស្សញៀនស្រាសស្រាថ្នាំជាប្រចាំថ្ងៃ មិនរវល់កិច្ចការងាររកសុីព្រលឹមចេញព្រលប់ចូលដូចអ្នកដ៍ទៃសំរាប់អនាគតក្រុមគ្រួសារប្រពន្ធកូនសោះឡើយ។ និងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានអោយដឹងថាៈដោយសារខ្លួនធ្លាក់ក្នុងសភាពបែបនេះ ទាំងប្រពន្ធនិងកូន គេលែងរវីរវល់នាំគ្នាចេញទៅធ្វើការបាត់ៗព្រលឹមបាត់ព្រលប់ចូលដើម្បីជីវភាព (ទៅធ្វើការសុីឈ្នួលនៅក្រុមហ៊ុនចំការចេក ( ដូនពេញ អាហ្គ្រីកូ ហ័ងអញ់យ៉ាឡាយ) ដោយទុកគាត់ចោលតែម្នាក់ឯងអោយចាំផ្ទះចំការ ផ្តើមឲ្យជនសង្ស័យខឹងក្រោធ គិតផ្តេសផ្តាស់
ទើបនៅថ្ងៃទី០១.ខែឧសភាឆ្នាំ២០២២វេលាម៉ោង២០.៣០នាទី
ខ្លួនបានយកដបសាំងកន្លះលីត្រ និងពោះវៀនម៉ូតូចាស់ៗទៅដុតផ្ទះរបស់ឈ្មោះ ថេន រាជ
ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនខ្លួនបង្កើតឆេះខ្ទេចគ្មានសល់។
ក្នុងនោះសម្ភារះបាត់បង់ខូចខាតរួមមានៈ
.ផ្ទះ១ខ្នង ទំហំ ទទឹង៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង័្កសី
.ម៉ាសុិនកាត់ស្មៅ២គ្រឿង។
.ម៉ាសុិនបាញ់ថ្នាំ១គ្រឿង
.ម៉ូទ័របាញ់ថ្នាំ១គ្រឿង
.ផ្ទាំងសូឡា១ផ្ទាំង
.ចានឆ្នាំង
.សម្លៀកបំពាក់ប្រមាណជាង៣០កំប្លេរ។
ដោយសារឈាមជ័រ ជាឪពុកបង្កើតក៍មិនមានការប្តឹងផ្តល ខ័ន្តីអភ័យទោសជូនគាត់ អោយរួចខ្លួនទៅ។
ដោយឡែកមកដល់ថ្ងៃទី១១ ខែឧសភាឆ្នាំ២០២២ ថ្មីៗនេះបុរសស្រវឹងខួបម្នាក់នេះពុំរាងចាលនៅសាងអំពើអបាយមុខដដែលដោយសារទាក់ទងផ្នែកស្មារតីលក្ខណះចង់សរសៃប្រាសាទគឺ ខួរក្បាលរបស់គាត់មានបញ្ហាកាន់តែដុនដាបជាលំដាប់ បុរសម្នាក់នេះបានយកសាំងកន្លះលីត្រ សំដៅទៅដុតផ្ទះចំការអ្នកដ៍ទៃបន្តទៀត ។
ដុតចំការឈ្មោះ នួន សុខលី ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ បណ្តាលអោយឆេះកាំជណ្តើរ ទ្វាផ្ទះ និងសម្ភារះមួយចំនួន ទើបកម្លាំងអធិការចុះឃាត់ខ្លួនភ្លាមៗតាមពាក្យបន្តឹងរបស់ជនរងគ្រោះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតគ្រោមការឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំបែបបទបញ្ជូនខ្លួនគាត់ នៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២២នេះទៅអយ្យការអមសាលាតំបូងខេត្តរតនគិរីចាត់ការបន្តតាមនិតិច្បាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃ៕