ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២២
រតនគីរី៖ប្រភពបានអោយដឹងថា ជាក់ស្តែង កាលពីយប់ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២២
ក្រុមឈ្មួញ ដឹកជញ្ជូនឈេីយ៉ាងគំហុក ទៅលក់នៅប្រទេសវៀតណាម ចាប់ ពី៥០ ទៅ៦០សិបម៉ូតូ លាន់លឺ កក្រេីករំពងព្រៃ នៅ ត្រង់ចំណុចភូមិឡុំ ឆ្ពោះ ទៅកាន់ ប្រទេសវៀតណាម តាម ប៉ុស្តិ៍ ការពារព្រំដែនលេខ ៦០១ ចំណុះអោយ វិរះការពារព្រំដែន គោក លេខ៦២៣ដែល គ្រប់គ្រងដោយលោក ដា ជាមេប៉ុស្តិ៍ ។
បើតាមប្រភពព័ត៌មានពីមហាជនបានអោយដឹងថា ឈ្មោះ លោកដា ជាមេប៉ុស្តិ៍ខាងលេី តែងតែ បង្ករលក្ខណៈ សម្រួល អោយមានសកម្មភាពខាងលេី ដំណើរការបានយ៉ាងរលូនបែបនេះ ក៏ដោយសារ តែលោក ដើរអ៊ួតថាខ្លួនមានខ្នង បង្អែកយ៉ាងរឹងមាំ គឺ លោក ស្នងការខេត្ត ថាត្រូវ ជាពូ និងក្មួយទេីបលោកដានេះគាត់ មិនខ្លាចញញេីយអ្វីទាំងអស់ (នេះជាការលើកឡើងរបស់លោកដា)។
ប្រភពបានបន្តទៀតថា បេីក្រលេខមេីលទៅលោកសំអុល មេវិរះការពារព្រំដែន ឯណោះវិញ ក៏លោក មិនបានទទួលយកការាយការណ៍ ពីបណ្តាញ សារព័ត័មាននោះទេ គឺពេលទូរស័ពចូល លោកឆ្លេីយថា ច្រឡំ លេខហេីយ បិទទូរស័ព្ទតែម្ដង។
ប្រជាពលរដ្ឋក៏កំពុង រង់ចាំមេីល ចំណាត់ការ ពី ថ្នាក់ដឹកនាំខេត្តដែរថា តេីមានវិធានការយ៉ាងណា
ចំពោះ លោក មេប៉ុស្តិ៍ ខាងលេីដែរឬទេ ឬ បានត្រឹមតែ ឆ្លេីយ បដិសេធ ថា គ្មានបទល្មេីស កេីតឡេីង ដូច ដែល ព័ត៍មានចុះផ្សាយនោះទេ។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!