ខេត្តព្រះវិហារ៖ ក្រុមកីឡាបាល់ទាល់មកពីក្រុមក្នុងខេត្តព្រះវិហារ មួយក្រុមមកពីស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ ជួបជាមួយក្រុមកីឡាបាល់ទាត់មកពី រដ្ឋបាលខេត្តខេត្តព្រះវិហារ និងមួយក្រុមទៀត សិស្សថ្នាក់ទី១២ E ជួបជាមួយសិស្សថ្នាក់ទី ១២ C នៃវិទ្យាល័យ ជាស៊ីម ត្បែង មានជ័យ ខេត្តព្រះវិហារ។
កីឡាបាល់ទាត់ទាំង២ក្រុមនេះ បានជួបប្រកួតគ្នា ដើម្បីដណ្តើមយកពានរង្វាន់ជយលាភី ពីស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ ក្រោមគំនិតផ្តួចផ្តើមឡើងដោយ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ដែលការប្រកួតនោះ បានធ្វើឡើងនៅមុនមួយថ្ងៃ នៃថ្ងៃបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា គម្រប់ ៦៩យាងចូល៧០ព្រះវស្សា គឺនៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២២។
លោក វុធ សាវី បានថ្លែងឲ្យដឹងនៅថ្ងៃ១៤ខែឧសភានេះថា ការបង្កើតឡើងក្រុមកីឡាបាល់ទាល់ទាំង២ក្រុមនេះ គឺដើម្បីប្រកួតជាមិត្តភាព និងអ្វីដែលសំខាន់បំផុតនោះ មានគោលបំណងចូលរួមសម្តែងការអបអរសា ទរ ថ្ងៃបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៩យាងចូល ៧០ព្រះវស្សា នៅថ្ងៃ១៤ឧសភាឆ្នាំ២០២២នេះ។
លោក វុធ សាវី បានថ្លែងឲ្យដឹងទៀតថា នៅក្នុងការប្រកួតជាមិត្តភាពនេះ ក្រុមកីឡាករមកពីសាលាខេត្តព្រះវិហារ បានយកឈ្នះលើក្រុមកីឡាបាល់ទាត់មកពី ស្ថាប័នអយ្យការ និងសាលា ដំបូងខេត្តព្រះវិហារ ៥ទល់នឹង ២។ ចំណែក សិស្សថ្នាក់ទី១២ E ដណ្តើមបានជ័យជម្នះលើសិស្សថ្នាក់ទី១២ C នៃវិទ្យាល័យ ជាស៊ីម ត្បែងមានជ័យ ៣ទល់នឹង ១។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានបញ្ជាក់ថា ក្រោយការប្រកួត ក្នុងនាមស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ លោកបានប្រគល់ពានរង្វាន់ទៅឲ្យក្រុមកីឡាកររបស់រដ្ឋបាលខេត្ត ដែលបានយកឈ្នះលើក្រុមកីឡាកររបស់ អយ្យការ និងសាលា ដំបូងខេត្តព្រះវិហារ និងសិស្សថ្នាក់ទី១២E ដែលបានយកឈ្នះលើ ក្រុមសិស្សថ្នាក់ទី១២C នៃវិទ្យាល័យ ជាស៊ីម ត្បែងមានជ័យ ។
ស្របពេលជាមួយគ្នានោះ លោក វុធ សាវី បានថ្លែង ផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សាឲ្យទទួលបានចំណេះដឹងខ្ពស់ ដើម្បីយកចំណេះដឹងទាំងនោះ ទៅបម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ,ត្រូវបន្តគាំទ្រដល់វិស័យកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងដើម្បីមានសុខភាពល្អបរិបូណ៌ និងត្រូវរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះការសេព ការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀន ជាទង្វើផ្ទុយពីច្បាប់រដ្ឋ ហើយត្រូវបានសង្គមស្អប់ខ្ពើម ថែមទៀតផង៕