ស្រុកសន្ទុក ខេត្តកំពង់ធំ៖នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២
លោកសន វឿន ប្រធានគណៈកម្មាធិការ ស.ស.យ. ក ស្រុកសន្ទុក និងសមាជិ សមាជិកា ស.ស.យ.កស្រុក បានចូលរួម ពិធីដង្ហែបុណ្យវិសាខបូជា នៅវត្តធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុ ខេត្តកំពង់ធំ។
កម្មវិធីនេះបាន ដឹកនាំដោយលោកឡង គីសឹង អភិបាលស្រុកសន្ទុក។ ក្នុងទិដ្ឋភាពនេះមានការចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ្ធ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម ព្រមទាំងសិស្សានុសិស្សជាច្រើនបានចូលរួម។
សូមបញ្ជាក់ថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។