នៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន- អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយលទ្ធផលជោគជ័យ រយៈពេលពីរថ្ងៃគឺថ្ងៃ១២-១៣ខែឧសភា ឆ្នាំ២០២២។
ជាលទ្ធផលក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ថ្នាក់ដឹក នាំអាស៊ាន និង សហរដ្ឋអាមេ រិក បានជួបពិភាក្សាការងារជាច្រើន និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក ។
ថ្នាក់ដឹកនាំអាស៊ាន-សហ រដ្ឋអាមេរិក ក៏បានជជែកពិភាក្សាស្តីពីបញ្ហាវិធានការអាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព និង ការ ពិភាក្សាផ្លាស់ប្តូរទស្សនគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ាន- សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធាន បទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះផងដែរ។
ពិសេសមេដឹកនាំអាស៊ាន-អា មេរិក ប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក្នុងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ។ តាមរយៈសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមកិច្ច ប្រជុំកំពូលពិសេស អាស៊ាន- អាមេរិក ឆ្នាំ២០២២ មេដឹកនាំអាស៊ាន-អាមេរិក បានព្រម ព្រៀងគ្នា លើកិច្ចការ ២៨ ចំណុច ដោយផ្តោតលើប្រធានបទស្នូលចំនួន ៨ រួមមាន៖
១.ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ កសាងសន្តិសុខសុខភាពកាន់តែប្រសើរឡើងនិងរួមគ្នាស្តារឡើងវិញ។
២.ប្តេជ្ញាបន្តឆ្ពោះទៅមុខកាន់តែរឹងមាំ ស្មើភាព កាន់តែច្រើន។
៣.ជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រ។
៤.ពង្រឹងទំនាក់ ទំនងរវាងប្រជាជន និងប្រជា ជន។
៥.គាំទ្រការអភិវឌ្ឍន៍អនុតំបន់
៦.ការប្រើប្រាស់បច្ចេក វិទ្យា និងការលើកកម្ពស់ការច្នៃប្រឌិត។៧.ដោះស្រាយការប្រែប្រួលអាកាសធាតុ និង៨.រក្សាសន្តិភាព កសាងទំនុកចិត្ត៕