ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២
អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែ នាំឱ្យកងកម្លាំងនគរបាលជាតិទាំងអស់ បន្តបំពេញការងារដោយភាពអត់ធ្មត់ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូ និងមានមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នេះធ្វើឡើង ក្នុង ឱកាសខួបអនុស្សាវរីយ៍ លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមលិខិតចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។
ព្រមជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បាន ណែនាំឱ្យយកងកម្លាំងនគរបាលជាតិ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ បេ្តជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បន្តថា កងកម្លាំងនគរបាលជាតិ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននូវវិធានសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឱ្យបានគ្រប់ៗគ្នាដើម្បីធ្វើជាគំរូល្អ ដល់សាធារណជន៕