កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២២ បានបន្តប្រកាសបញ្ចូល សមាជិកថ្មី ក្នុងសង្កាត់កំពង់ចាម និងសង្កាត់សំបួរមាស ប្រមាណជិត ១,៥០០នាក់ ដែលស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសសរ ១០០ សម្តេចតេជោ សួនក្រញូង នគរបាជ័យ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
បន្ទាប់ពីតំណាងសមាជិកថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការសំណេះសំណាលជាមួយសមាជិកថ្មី ប្រកបដោយមនោសញ្ចេតនារីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ។
ញ្ជាក់ថា ការស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកថ្មីនៅពេលនេះ ដោយសារការមើលឃើញមានតែ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។
ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តថា ទន្ទឹមនិងការស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមនាពេលនេះ សូមឱ្យបងប្អូនសមាជិកថ្មី រក្សានូវគោលជំហរស្មោះត្រង់ជាមួយគណបក្ស កុំជឿពាក្យញុះញង់ពីគណបក្សផ្សេង ដោយរក្សាឱ្យបាននូវសាមគ្គីភាពល្អ ក្នុងនាមជាមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា។
ឯកឧមត្តអ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកថ្មីនៅពេលនេះ ដោយសារការមើលឃើញមានតែ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។
ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តថា ទន្ទឹមនិងការស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមនាពេលនេះ សូមឱ្យបងប្អូនសមាជិកថ្មី រក្សានូវគោលជំហរស្មោះត្រង់ជាមួយគណបក្ស កុំជឿពាក្យញុះញង់ពីគណបក្សផ្សេង ដោយរក្សាឱ្យបាននូវសាមគ្គីភាពល្អ ក្នុងនាមជាមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្ដាំផ្ញើដល់សមាជិកគណបក្សទាំងអស់ សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ស្របតាមទិសស្លោក” សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស ១សន្លឹក” ៕