ខេត្តព្រៃវែង៖នៅព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២
នៅវេលាម៉ោ11និង30នាទីមានករណីជនសង្សយ័ពីរនាក់ធ្វើសម្មភាពឆក់កាបូប នៅលេីផ្លូវជាតិលេខ1 ចន្លោះគីឡូរម៉ែត្រលេខ93នឹង94 ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
បន្ទាប់ពីទទូលបានពត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានដឹកនាំកម្លាំងតាមប្រម៉ាញ់រហូតដល់ភូមិព្រៃក្តួច ឃុំឈេីកាច ស្រុកបាភ្នំ ទេីបឃាត់ខ្លួនបានជនសង្ស័យធ្វើដែលធ្វើសកម្មភាពបានចំនួន02 នាក់រួមមាន៖
1-ឈ្មោះហ៊ន គីមហុង ភេទប្រុសអាយុ 16ឆ្នាំនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
2-ឈ្មោះ យ៉ាន់ ចាន់ណីហៅ(អាខ្ញី )ភេទ ប្រុស អាយុ 19ឆ្នាំ នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ដកហូតវត្ថុតាងមាន៖
1-ម៉ូតូ1គ្រឿងម៉ាកC125 សេរី 2019 ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1o,5583។
2-កាំបិតតាំងតោចំនួន 2
3-ខោអាវ1កំផ្លេរ
4-កាបូបដៃពណ៌ខ្មៅចំនួន01
5.ថវិកាជនរងគ្រោះចំនួន2,905,000រៀលនិងដុល្លារ300$។
6.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន02សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យទាំង2នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃ អង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រោយពីកសាងសំណុំរឿងចប់សព្វគ្រប់ ។ រីឯថវិកានិងសម្ភារ: ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះគ្រប់ចំនួន។
ប្រជាពលរដ្ឋក្នុងស្រុកមានការសាទរនិងសំណូមពរដល់ស្ថាបនតុលាការមេត្តាជួយអនុវត្តច្បាប់ដោយដាក់ទោសទណ្ឌអោយបានជាអតិបរិមានៃទោស ដេីម្បីអោយមានការរាងចាល។