ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសហការី បាននាំយកបច្ច័យរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងសប្បុរសជន ចំនួន ៦២១ ដុល្លារ អាមេរិក ជូនគ្រួសារសព និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បន្ទាប់ពីទទួលបានដំណឹងថា ភរិយា លោក នី សុផាន់ណា ចាងហ្វាងគេហទំព័រ តេជៈបារមីវិហារសួគ៌ ទទួលមរណៈភាពដោយ ជម្ងឺមហារីសុដន់ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបន្សល់ទុកកូនស្រីទេីបតែមានអាយុ ០៦ ខែ ម្នាក់។
លោក ប្រធានសមាគម សូមសម្ដែងការសោកស្ដាយចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារ ភរិយាដ៏ល្អ ម្ដាយដ៏ល្អ ជារៀងរហូតហើយ។
លោក នី សុផាន់ណា ពិតជាមានអារម្មណ៍ក្ដុកក្ដួលយ៉ាងពន់ពេក ដែលទទួលបានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមាន ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ព្រមទាំង ឯកឧត្ដម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន ពោលគឺជានិច្ចកាល ឯកឧត្តមរដ្ឋមន្រ្តី មិនដែលមេីលរំលង ពីទុក្ខលំបាក របស់អ្នកសារព័ត៌មាន ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ មិនថាអង្គភាពតូច ឬ អង្គភាពធំនោះទេ។