ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២
ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិមាកបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានបុគ្គលម្នាក់ឈ្មោះ វណ្ណ កំពង់បើកសង្វៀនជល់មាន់និងអាប៉ោងទ្រង់ទ្រាយធំលេងយ៉ាងគគ្រឹកគគ្រេង ដោយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។
ប្រភពបានឲ្យដឹងទៀតថា ទីតាំងដែលបុគ្គលឈ្មោះ វណ្ណ បើកសង្វៀនជល់មាន់ គឺនៅចំណុចចំការកៅស៊ូ ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រមូលផ្តុំគ្នា លេងយ៉ាងសប្បាយ តាំងពីព្រឹកដល់យប់ ហើយការជល់មាន់១គូៗមានភ្នាល់ដាក់ដើមទុនពី៥លានរៀល ដល់២០លានរៀល ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត ដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។
ប្រភពបានដាក់កាសង្សយ័ថា ប្រហែលជាមន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋានបើកភ្លើងខៀវហើយមើលទៅ បានជាមេបនល្បែង ឈ្មោះ វណ្ណ នេះប្រមូលក្រុមអ្នកញៀនល្បែងសុីសងប្រជល់មាន់នឹងអាប៉ោងលេងបានរលូនបែបនេះ។
ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើអស់សង្ឃឹមទៅលើលោក ឯម វឌ្ឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ទៀតហើយ ⟨ក្រោមហេតុផល៖ ល្បែងស៊ីសងពេញដែនសមត្ថកិច្ចរបស់ខ្លួន បែរជាធ្វើប្រងើយ
កន្តើយមិនបង្រ្កាប។
ដូច្នេះហើយទើពគាត់សូមអង្វយ៉ាងទទូច ដល់លោក ឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាល ខេត្តកំពង់ចាមនឹង ឯកឧមត្ត អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដែលលោកតែងតែគិតគូរពីរឿងសុខទុក្ខរបស់ប្រជាពលរដ្ឋ សូមមេត្តាមានចំណាត់កាក្នុងករណីខាងលើនេះផងទាន។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!