ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯកឧត្តម នេត្រ ភក្ត្រា ផ្ញើសារគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍=>ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនរបស់កម្មសិទ្ធិករ=>ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត=>លោក​បណ្ឌិត​ ហោ​ សេរីវឌ្ឍន៍​ ប្រធាន​ផែ្នកក្រៅ​ប្រព័ន្ធ​ នៃ​យុវជន​គណបក្ស​ថ្នាក់​កណ្ដាល​ អញ្ជើញដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសុទ្ធិរតតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ សុីមន ដែលត្រូវជាភរិយា លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍=>ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក​ ព្រោះប្រជាជនកម្ពុជា​ ស្រឡាញ់​បរិស្ថាន=>បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន=>ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់...=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!=>ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២២ ដើម្បីរំលឹកដល់គុណឥស្សរៈជនរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២២ ដើម្បីរំលឹកដល់គុណឥស្សរៈជនរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ តួមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិតជាង ៥០០នាក់
បានរួមគ្នា ធ្វើពិធីបង្សុកូល រាប់បាតព្រះសង្ឃចំនួន ៤៥អង្គ ឧទ្ទិសកុសលគោរពជូនដល់ដួងវិញ្ញាណក្ខន្ធវិរៈយុទ្ធជន វិរៈយុទ្ធនារី នាឱកាសប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២២ ជាការរំលឹកនូវគុណូបការៈរបស់ឥស្សរៈជនស្នេហាជាតិ ដោយបានបូជាអាយុជីវិត រំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ខ្មៅងងឹត យង់ឃ្នង ប៉ុល ពត ។

ពិធីនេះ ប្រព្រឹត្តទៅក្នុងបរិវេណវត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) ស្ថិតនៅក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីកាសម្តែងទស្សនីយភាព រំលឹកពីការដឹកនាំ របស់របបវាលពិឃាត ដែលកម្ពុជាយើង បានឆ្លងផុតអស់រយៈពេល ជាង ៤០ ឆ្នាំ មកដល់ពេលបច្ចុប្បន្ននេះ ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៏លើកឡើងថា ថ្ងៃទី២០ ឧសភា ជាទិវាចងចាំ មិនអាចបំភ្លេចបាន នូវសោកនាដកម្មខ្លោចផ្សាក្នុងរបបខ្មែរក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣លាននាក់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្តថា ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាយើង នៅតែចងចាំទុក មិនអាចបំភ្លេចបានឡើយ នូវសម័យកាលខ្មៅងងឹត យង់ឃ្នង ដូចជាឋាននរក ដែលបានកើតឡើង នៅលើទឹកដីនៃមាតុភូមិកម្ពុជា នោះគឺរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័ពូជសាសន៍។

ការជួបជុំគ្នារបស់យើងនៅទីនេះ គឺដើម្បីរម្លឹកនូវគុណូបការៈ របស់បញ្ញវ័ន្ត អ្នកស្នេហាជាតិ និងប្រារព្ធពិធីបង្សុកូល រាប់បាត្រ ប្រគេនព្រះសង្ឃ ឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណរបស់ លោកអ្នកទាំងនោះ នៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស។ សូមដួងវិញ្ញាណខ័ន្ធទាំងអស់ អនុមោទនាទទួលយក និងសូមបានចាប់បដិសន្ឋិនៅក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បញ្ជាក់ទៀតថា ថ្វីដ្បិតតែប្រជាជនកម្ពុជាគ្រប់រូប មមាញឹកនឹងកិច្ចការប្រកបរបរចិញ្ចឹមជីវិតក្តី រងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិនៃសង្រ្គាមរវាង មហាអំណាចរុស្ស៉ី និងប្រទេសអ៊ុយក្រែនក្តី ក៏កម្ពុជាយើងនៅតែជម្នះទៅមុខបានជានិច្ច ក្រោមម្លប់សុខសន្តិភាព ដោយមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលដឹកនាំកម្ពុជា អោយមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!