ចេញផ្សាយ៖ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២
ខេត្ដព្រះវិហារ÷ សេចក្តីរាយការណ៍ពីពលរដ្ឋនិងមន្រ្តីសង្គមស៊ីវិលបានឲ្យដឹងថា សព្វថ្ងៃនេះ ឈ្មោះចាប សារ៉ន កំពុងតែមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងខាងដើគៀងគរប្រជាពលរដ្ឋឲ្យបើកគោយន្តចូលទៅកាប់ឈើនៅព្រៃឡង់ ត្រង់ចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត និងទីតាំងផ្សេងៗទៀតជាច្រេីនកន្លែង ដែលស្ថិតនៅព្រំប្រទល់មុំបីខេត្ត គឺខេត្តស្ទឹងត្រែង,ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
សេចក្តីរាយការណ៍បានបន្តថា ក្នុងមួយថ្ងៃៗលោក ចាប សារ៉ន បានដើរកៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើនិងដឹកជញ្ជូនមិនក្រោមពី៣០ទៅ៤០គោយន្តកន្ត្រៃនោះទេហើយមិនមានមន្ដ្រីណាហ៑ានប៉ះពាល់នោះឡើយ (ពោល)គឺដឹកជញ្ជូនបានដោយរលួនមិនទាក់ក្រសែភ្នែកមន្ដ្រីណាម្នាក់សោះ។
បើតាមបណ្តាញសហគមន៍ព្រៃឡង់ បានខ្សឹបប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញ ព្រៃឈើជាច្រើននាក់ និង បោះជំរុំលួចកាប់បំផ្លាញឈើ និងអារជ្រៀកឈើជាច្រើនទីតាំងនៅចំណុចក្បែៗតំបន់ស្នូលព្រៃឡង់។ ក្រោយពីធ្វេីការសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ត្រូវបានគេដឹកជញ្ជូនចូលទៅលក់ឲ្យក្រុមហ៊ុនមួយនៅក្នុងខេត្តព្រះវិហារ ។
ដែលមានឈ្មោះលោក ចាប់ សារ៉ន ជាអ្នកឈរចាំប្រមូលទិញ ហើយឈើទាំងនោះត្រូវបានគេបំឡែងទៅជាឈើស្របច្បាប់ដឹកជញ្ជូនតាមរថយន្តយីឌុប រថយន្ត វ៉េអង ទៅលក់ចែកចាយតាមបណ្ដាខេត្តនានា និងតាមដេប៉ូឈើផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ។
ជុំវិញករណីខាងលើនេះសារព័ត៌មាន យើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធណាមួយបានឡើយទេ ជាពិសេសគឺ លោក ចាប សារ៉ន។
នេះជាសេចក្តីរាយការណ៍មួយជូន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារឯកឧត្តមលោកជ្រាបជាព័ត៌មានផងដែរ និងលោក សុង ចាន់សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ជាពិសេស លោកបានមើលពីរសកម្មភាពទង្វើក្រុមឈ្មួញដែលមានឈ្មោះលោក ចាប សារ៉ន ដែលចូលទៅដង្ហែរក្បួនឈើជាច្រើនប្រភេទចេញមកពីតំបន់ព្រៃឡង់ចូលមកក្រុមហ៊ុន ។
ជាពិសេសនោះជាសេចក្តីរាយការណ៍មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមសាយសំអាល់ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធន់ធានធម្មជាតិ ឱ្យនៅគង់វង្ស មិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។
ប្រជាពលរដ្ឋ សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!