ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្ដេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងដូសជំរុញទី៥ នឹងត្រូវចាប់ផ្ដើម នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងដូសជំរុញទី៥ នឹងត្រូវចាប់ផ្ដើម នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី២០ ខែខសភា ឆ្នាំ២០២២ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ ដែលមានចំនួនប្រមាណកន្លះលាននាក់ នឹងត្រូវចាប់ផ្ដើមចាក់ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នោះគឺសម្រាប់អ្នកដែលបានចាក់ដូសទី៤ រួចហើយៗ ដែលមានគម្លាតពីដូសទី៤ មកដូសទី៥ រយៈពេលយ៉ាងតិចចំនួន៣ខែ។

ក្នុងសារជាសម្លេងជូនជនរួមជាតិ នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា នៅរសៀលថ្ងៃនេះ សម្ដេចបានសម្រេច តាមរយៈសំណើរបស់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មាការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស គឺដូសជំរុញ ដូសទី៥ នឹងត្រូវចាប់ផ្ដើមចាក់ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះតទៅ នោះគឺសម្រាប់អ្នកដែលបានចាក់ដូសទី៤រួចហើយៗ ដែលមានគម្លាតពីដូសទី៤មកដូសទី៥ រយៈពេលយ៉ាងតិចចំនួន៣ខែ។ ដូច្នេះគណៈកម្មាការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង បានលើកជាផែនការសម្រាប់ការចាក់វ៉ាក់សាំង ទៅលើបងប្អូនដែលបានទទួលនូវការចាក់វ៉ាក់សាំងដូសទី៤ រួចហើយ ក្នុងនោះគឺមាន មន្ត្រី អ្នកការទូត ក៏ដូចជា អ្នកសារព័ត៌មាន និងសិល្បករ សិល្បៈ៊ការិនី ពីធីករ ពិធីការិនី ។ល។

សម្តេចតេជោ បានបន្តថា គណៈកម្មាការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង នឹងផ្ដល់នូវព័ត៌មានលម្អិតទាក់ទងទៅនឹងទីកន្លែងនៃការចាក់វ៉ាក់សាំង សម្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាពិសេស មន្ត្រីអង្គការសហប្រជាជាតិ និងបុគ្គលិកស្ថានទូតនានា បុគ្គលិកអង្គការជាតិ-អន្តរជាតិ ។ល។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជម្រាបជូនជនរួមជាតិថា ថ្ងៃនេះគឺមានរយៈពេល១៤ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ សូម្បីតែមួយអ្នក ក្នុងពេលជាមួយគ្នានៅតាមមន្ទីរពេទ្យរបស់យើងអ្នកជំងឺកូវីដ មានត្រឹមតែចំនួន ០៨នាក់ តែប៉ុណ្ណោះ ដែលក្នុងនោះនៅទីក្រុងភ្នំពេញចំនួន ០៤នាក់ និងនៅខេត្តបាត់ដំបង ចំនួន០៤នាក់ ហើយសម្ដេចតេជោក៏បានទទួលនូវព័ត៌មានថា ទាំង០៨នាក់នេះ គឺមានជំងឺផ្សេងៗ តម្រូវឱ្យគាត់ធ្វើការព្យាបាលក្នុងមន្ទីរពេទ្យបន្ត មិនមែនតែមូលហេតុតែមួយគត់ដែលទាក់ទងការឆ្លងនូវកូវីដនោះទេ។ នេះជាព័ត៌មានដ៏ល្អ ដែលមុននេះយើងមានអ្នកជំងឺប្រមាណជា ២ម៉ឺននាក់ ប៉ុន្តែឥឡូវនេះយើងនៅសល់អ្នកជំងឺត្រឹមតែ០៨នាក់។ នេះអាចចាត់ទុកថាជាលទ្ធផលនៃការខិតខំរបស់យើង ជាពិសេសប្រជាពលរដ្ឋចេះការពារខ្លួន តាមរយៈនៃវិធានការសុខាភិបាល និងតាមរយៈការទទួលយកនូវវ៉ាក់សាំង។

សម្ដេចតេជោ សង្កេតឃើញថា ឥឡូវនេះបន្ទាប់ពីការទទួលបាននូវវ៉ាក់សាំង គឺប្រជាពលរដ្ឋដែលមានជំងឺដង្កាត់ទាំងឡាយ ដែលបានកើតកាលពីពេលមុនមានកូវីដ មុនពេលទទួលវ៉ាក់សាំង ដូចជា ជំងឺផ្ដាសាយធំ និងជំងឺខ្លះទៀត មានការថយចុះគួរឱ្យកត់សម្គាល់។ ដែលនេះជាឥទ្ធិពលនៃវ៉ាក់សាំង ដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅ តាមរយៈយុទ្ធនាការនៃការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះយើងចាក់វ៉ាក់សាំងបានរហូតទៅដល់ជាង១៥លាននាក់ ក្នុងចំណោមប្រជាជន១៦លាននាក់។ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ ឱ្យបន្តរក្សានូវស្ថានភាពដ៏ល្អប្រសើរនេះ តាមរយៈការការពារខ្លួនចំពោះមុខការរាតត្បាតនៃជំងឺដែលមិនទាន់បានបញ្ចប់ ជាមួយនឹងការទទួលយកវ៉ាក់សាំង និងអំពាវនាវបងប្អូនជនរួមជាតិដែលទទួលបានដូសទី២រួចហើយ ប្រញាប់ប្រញាល់មកទទួលដូសទី៣ និងដូសទី៤បន្ត ព្រោះវ៉ាក់សាំងគឺមិនគ្រាន់តែជួយទប់ស្កាត់មិនឱ្យមានស្លាប់ និងឆ្លងកូវីដប៉ុណ្ណោះទេ ក៏ប៉ុន្តែបាននិងកំពុងជួយឱ្យរួចផុតពីជំងឺរាតត្បាតផ្សេងៗទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណចំពោះជនរួមជាតិ ដែលបានចូលរួមសហការក្នុងកិច្ចការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោមានប្រសាសន៍ឱ្យដឹងទៀតថា នៅសល់តែប៉ុន្មានម៉ោងទៀត សម្ដេចនឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជាតម្រង់ទៅប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីនោះ ហើយនៅព្រឹកថ្ងៃទី២៦ ខែឧសភា សម្ដេចនឹងវិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។ សម្ដេចតេជោ ក៏បានសង្ឃឹមទុកយ៉ាងមុតមាំថា នឹងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនដែលនៅទ្វីបអឺរ៉ុបប្រមាណជាង ១ ៧០០នាក់ ដែលកំពុងរង់ចាំទទួលសម្ដេចនៅប្រទេសស្វីស ដែលនេះបង្ហាញពីសាមគ្គីភាពរវាងមេដឹកនាំនៅក្នុងប្រទេស ជាមួយនឹងបងប្អូនប្រជាជនដែលរស់នៅក្រៅប្រទេស។

សម្ដេចតេជោក៏បានអរគុណចំពោះជនរួមជាតិ ដែលបានគាំទ្រការដឹកនាំរបស់សម្ដេច គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបន្តដំណើរឈានទៅមុខដើម្បីរក្សានូវសុខសន្តិភាព រក្សាជាមួយនឹងអ្វីដែលកំពុងមាននៅក្នុងដៃមិនឱ្យបាត់បង់។

សម្ដេចតេជោបានប្រសាសន៍ដោយក្ដីសង្ឃឹមជឿជាក់ថា ការគាំទ្រនេះពិតជាមានតម្លៃសម្រាប់សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេសយើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!