ទាន់ហេតុការណ៍
សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ
0

សម្តេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋកុំជឿការឃោសនាណាមួយ ដែលផ្ទុយនឹង ច្បាប់ដើម្បីបង្អាក់ការបោះឆ្នោតឃុំ-សង្កាត់

សម្តេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋកុំជឿការឃោសនាណាមួយ ដែលផ្ទុយនឹង ច្បាប់ដើម្បីបង្អាក់ការបោះឆ្នោតឃុំ-សង្កាត់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអំពាវនាវប្រជាពលរដ្ឋកុំជឿការឃោសនាណាមួយ ដែលផ្ទុយនឹងច្បាប់ក្នុងន័យបង្អាក់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខនេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសមេដឹកនាំឃុំ សង្កាត់របស់ខ្លួន សម្រាប់បន្តអភិវឌ្ឍន៍ឃុំ-សង្កាត់បន្តទៀត។

ជាមួយគ្នានោះដែរសម្តេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿការឃោសនាណាមួយដែលផ្ទុយនឹងច្បាប់ និងមាននិន្នាការបង្អាក់ដល់ដំណើរការបោះឆ្នោត ព្រមទាំងឃោសនាទាំងឡាយណាក្នុងន័យអវិជ្ជមាន ឬភូតកុហកបំភ្លៃការពិត ឬអុជអាល ញុះញង់ជាអំពើអសីលធម៌ និងមិនផ្តល់ភាពរីកចម្រើនដល់សង្គមជាតិ ក៏ដូចជាភូមិ ឃុំរបស់យើង។

សម្តេចគូសបញ្ជាក់ថា «ការបោះឆ្នោតឃុំ សង្កាត់ មានសារៈសំខាន់ណាស់ បន្ទាប់ពីការបោះឆ្នោតជាតិ ជាការបោះឆ្នោតធំ ហើយការបោះឆ្នោតធំទី២ គឺការបោះឆ្នោតឃុំ-សង្កាត់ហ្នឹងហើយដែលសិទ្ធិទាំងឡាយក្នុងការតែងតាំង ថ្នាក់ដឹកនាំឃុំ-សង្កាត់ ដែលពីមុនទុកឱ្យថ្នាក់ខេត្ត ឬស្រុកតែងតាំង តែពេលនេះទុកជូនប្រជាពលរដ្ឋ ដើម្បីលោកបោះឆ្នោតជ្រើសរើសដោយផ្ទាល់ ពីព្រោះអ្នកនឹងនៅជិតផ្ទាល់ជាមួយពលរដ្ឋ»។

សម្តេចក៏បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានមិនត្រឹមតែចេះកាន់កាំភ្លើងដើម្បីធ្វើសង្គ្រាមរំដោះប្រទេសជាតិនោះទេ តែថ្នាក់ដឹកនាំក៏ចេះដោះស្រាយបញ្ហា ផ្សេងទៀតរហូដល់សកលលោកផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ភ្ជាប់ នូវឧត្តមគិតធ្វើអ្វីៗដើម្បីជាតិ និងប្រជាពលរដ្ឋ។ អីចឹងហើយមិនមែនតែចេះកាន់កាំភ្លើង កាច់កៃធ្វើសង្គ្រាមនោះទេ គឺមកដឹកនាំសេដ្ឋកិច្ចក៏បាន ដឹកនាំវិស័យអប់រំធនធានមនុស្សក៏បាន ដឹកនាំនយោបាយការបរទេសក៏បាន។ យើងធ្វើបានតាំងពីយើងឯកកោគេហ៊ុព័ទ្ធផ្នែកនយោ បាយសង្គម សេដ្ឋកិច្ច ផងដែរ តែឥឡូវនេះកម្ពុជាបានដើរតួដើម្បីដោះស្រាយវិបត្តិ នៅសកលលោក ក៏ដូចក្នុងតំបន់ផងដែរ»។

សម្តេចនាយករដ្ឋមន្ត្រីស្តីទី ក៏បានលើកឡើងពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានធ្វើ បានច្រើនផ្នែកដោយសារថ្នាក់ដឹកនាំទាំងអស់ បានឆ្លងកាត់បទពិសោធន៍ ហើយការ ប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយដើម្បីជាតិ និងដើម្បីប្រជាពលរដ្ឋ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!