រាជរដ្ឋាភិបាលកម្ពុជា ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សុំាងការពារជំងឺកូវីដ១៩ដូស ទី៥ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២២ខាងមុខនេះ ហើយក៏ នៅតែបន្តការចាក់ដូសជំរុញ ទាំងដូសទី៣ ទាំងដូសទី៤ជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនភាព សុំានិងការពារសុវត្ថិភាពពីការ ឆ្លងជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។
លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា យុទ្ធនាការចាក់សាំងកូវីដ-១៩ ដូសជំរុញទាំងអស់នេះ ដើម្បីបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍ ហើយអាចបន្តនិរន្តរភាព ដល់បងប្អូនប្រជាពលរដ្ឋមាន ការរស់នៅធម្មតាតាមបែបគន្លងថ្មី និងទប់ស្កាត់បានការីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះ ។ លោកជំទាវបានបន្តថា ការចាក់វ៉ាក់សាំងកូវីដ-១៩នៅតែជាឧបករណ៍ដ៏សំខាន់ បំផុតសម្រាប់បុគ្គលគ្រប់ៗរូប ដើម្បីជួយការពារដល់សរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋក្នុងកិច្ចការពារការវាយលុករបស់ជំងឺកូវីដ-១៩រួមទាំង ពពួកបំប្លែងខ្លួនថ្មី និងជួយកាត់បន្ថយបាននូវអត្រាកាត់បន្ថយមរណភាពបានជាអតិបរមា ។
លោកជំទាវបានបញ្ជាក់ថា ក្រសួងសុខាភិបាលអំពាវនាវម្តងហើយម្តងទៀត សុំបងប្អូនប្រជាពលរដ្ឋអញ្ជើញ ទទួលយកនៅការចាក់វ៉ាក់សាំង ដែលដល់វេនរបស់បងប្អូន មកទទួលដូសជំរុញទាំងអស់គ្នា ដែលក្រុមជំនាញ កំពុងបន្តយុទ្ធនាការចាក់ វ៉ាក់សាំងជំងឺកូវីដ-១៩ជារៀងរាល់ថ្ងៃ ។
« សុំបងប្អូន ក្រុមគោលដៅទាំងអស់ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ មកទទួល ការចាក់វ៉ាក់សាំង មកដល់វេនចាក់ ទទួលយកឱ្យបានគ្រប់ៗគ្នា ។
ការចាក់វ៉ាក់សាំងនេះជាការចាំបាច់ សម្រាប់បងប្អូនប្រជាពលរដ្ឋ សម្រាប់បុគ្គល ដល់វេនចាក់វ៉ាក់សាំងនេះ ។ ថ្វីត្បិតតែជំងឺកូវីដ១៩មានភាពល្អ ប្រសើរ ប៉ុន្តែប្រសិនបើ ការចាក់ វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ដូសទី៣ ដូសទី៤ ដូសទី៥ មិនបានអនុវត្តត្រឹមត្រូវតាមការកំណត់ នោះទេ ប្រព័ន្ធការពារ ក្នុងសារពាង្គកាយរបស់បុគ្គល នឹងមានការធ្លាក់ចុះ អស់តែម្តង វានឹងបង្កហានិភ័យ ខ្ពស់ដល់បងប្អូន ក្នុងការចម្លងវីរុសកូវីដ១៩ ឡើងវិញ ។ជាពិសេសយើងមិនត្រូវភ្លេចថា វីរុសកូវីដ១៩នេះ នៅតែកំពុងចរាចរនៅលើសកលលោកនៅឡើយ» ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាជនកម្ពុជា និងផ្តល់អាទិភាព ក្នុងការចាក់វ៉ាក់សាំង កូវីដ-១៩ ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ទាំងដូសទី៣ ដូសទី៤និងដូសទី៥ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្តផងដែរ៕